អតីតនារីចារកម្មរុស្ស៊ីប្រាប់ថា នាងហ្វឹកប្រយុទ្ធលើដីផង និងហ្វឹកហាតប្រយុទ្ធលើគ្រែផង!

នារីថ្ងៃពុធ ទី23 ខែមិីនា ឆ្នាំ2022 ម៉ោង 1:55 នាទី ល្ងាច

ពីវេបសាយ sanook

ដោយ សូរ្យសែង៖

អាលីយ៉ា រ៉ូហ្សា អតីតភ្នាក់ងារចារកម្មរបស់រុស្ស៊ីដ៏សិចស៊ី អាយុ ៣៧ ឆ្នាំ​ ដែលបានប្រែក្លាយជីវិតនៅក្នុងកងទ័ពរុស្ស៊ី មុនពេលរត់ចេញពីទីក្រុងម៉ូស្គូ ហើយ​មិន​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​បាន​ និងបានចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិកអស់រយៈពេលជាង ១០ ឆ្នាំមកហើយជាមួយនឹងគ្រួសារ និងកូនប្រុសម្នាក់ ។

អាលីយ៉ា បានផ្តល់បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​ច្រើន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ដែលក្នុងមួយលើកណានោះ នាងបានវិភាគថា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនដកថយឡើយ ទោះមានរឿងអ្វីក៏ដោយ ព្រោះ​នាង​ស្គាល់​ចរិត​របស់​មេ​ដឹក​នាំ​រូបនេះ​ច្បាស់ណាស់ ថាគាត់មិនដែលចុះចាញ់ នឹងមិនទទួលយកការបរាជ័យឡើយ ។

ចុងក្រោយនេះ អាលីយ៉ា បានផ្តល់បទសម្ភាសន៍ជាមួយកាសែត The Sun បានលាតត្រដាងរឿងរ៉ាវរបស់នាង នៅក្នុងពេលដែលនាងត្រូវបណ្តុះបណ្តាលជាចារកម្មឱ្យកងទ័ពរុស្ស៊ីនៅអាយុ ១៨ ឆ្នាំ ដោយសារដើរតាមគន្លងគ្រួសាររបស់នាង ដែលឪពុកជាឧត្តមសេនីយ៍ជាន់ខ្ពស់នៅក្នុងជួរកងទ័ព ហើយជីតារបស់គាត់ គឺជាវីរបុរសនៃសង្គ្រាមលោកលើកទី ២ រហូតដល់ពេលដែលឈ្មោះរបស់គាត់ត្រូវបានឆ្លាក់នៅលើវិមានសមរភូមិ ស្តាលីនហ្គ្រាដ(Stalingrad) ទៀតផង ។

អាលីយ៉ា​បាន​បង្ហើប​ថា បន្ថែម​លើ​ការ​ហ្វឹកហាត់​ក្នុង​យុទ្ធសាស្ត្រ​ប្រយុទ្ធក្នុងសង្គ្រាម និងក្បាច់គុន សព្វាវុធ​ផ្សេង​និងអ្វីដែល​ត្រូវ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំងនោះ ​គឺចារកម្ម​នារីត្រូវ​ហាត់ពី«បច្ចេកទេសលើគ្រែ»ឲ្យស្ទាត់ ពីព្រោះការរួមភេទ គឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីទទួលបានអាថ៌កំបាំងពីគោលដៅ​មុខសញ្ញា ។

អាលីយ៉ា បង្ហើប​ថា ​នាង​បាន​ទទួល​ការ​បង្វឹក​ពី​របៀប​ធ្វើ​ឱ្យ​បុរស​លង់​ស្នេហ៍ ជឿជាក់​តាម​បច្ចេកទេសក្នុងការរួមភេទ ដោយសារតែវិធីសាស្រ្តទាំងនេះ នឹងមិនត្រឹមតែផ្គាប់ចិត្តដៃគូប៉ុណ្ណោះទេ ប៉ុន្តែ​អារម្មណ៍​ពួកគេនឹងលង់ជ្រៅ​ ​រហូត​ដល់ទម្លាយអាថ៌កំបាំងចេញខ្ទេច ។

បច្ចុប្បន្ន អាលីយ៉ា នៅ​តែ​ស្រស់​ស្អាត​ទោះក្នុង​វ័យ ​៣៧ ​ឆ្នាំក៏ដោយ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពី​ការ​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន PR ដ៏​ធំមួយ ។ នាង​កំពុង​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​កុមារ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​កំពុង​បង្ហោះ​ឃ្លីប​បង្រៀន​ជំនាញ​ការពារ​ខ្លួន​ដែល​នាង​បាន​ហ្វឹកហាត់​ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​ប្រឈម​នឹង​សង្រ្គាម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម