សម្តេចតេជោ«ស៊ុតប៉េណាល់ទី»ចំកណ្តាលមុខចៅហ្វាយខេត្តជុំវិញបឹងទន្លេសាប និងក្រសួងពាក់ព័ន្ធ

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែមិីនា ឆ្នាំ2022 ម៉ោង 8:14 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

«...អស់លោកចាប់បទល្មើសនេសាទកន្លងទៅ បង្ក្រាបបានប៉ុនណេះៗ បានតែអាអ្នកចេវទូកទេ ឬក៏ម៉ាស៊ីនកូលែរ​អាធុនតូចទេ តែអាធុនធំ អស់លោកចាប់អត់បានទេ ! » វាមានអីនៅពីក្រោយខ្នងដែលចាប់មិនបាន វាមកពីមន្ត្រីយើងស៊ីសំណូកគេឬយ៉ាងម៉េច? និយាយឲ្យចំៗ ដោះស្រាយបញ្ហានឹង !» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសន្និបាតបូកសរុបរបស់ក្រសួងកសិកម្មថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ។

សម្តេចតេជោលើកឡើងថា «គ្រាន់តែក្រសួងកសិកម្ម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មានច្រើនដាក់ម៉ាជង្រុក... ត្រូវតែធ្វើ ខេត្តណាត្រូវធ្វើឲ្យច្បាស់ សំខាន់ខេត្តសាម៉ីតតែម្តង» ។

សម្តេចតេជោមានប្រសាសន៍ទៅលើព្រៃលិចទឹកកន្លងមកថា៖ «យើងបានកាត់បន្ថយទំហំបឹងទន្លេសាបបានជាង ៦០.០០០ ហិចតារ ក្រោយយុទ្ធនាការ ដែលដឹកដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម​ សុរិយោដី និងសំណង់ ...ចឹងបានខ្ញុំចោទសួរថា តើចៅហ្វាយខេត្តនៅជុំវិញបឹងទន្លេសាប គេធ្វើអីគេ បានជាបណ្តោយឲ្យប្រជាជនចុះកាប់ព្រៃលិចទឹកចេះតែបន្ត គ្មានពេលឈប់ ហើយក្រសួងកសិកម្ម ធនធានទឹក និងបរិស្ថាន ក៏នៅនឹង ឬក៏មនុស្សច្រើនពេក បានធ្វើមិនកើត?» ។

នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ស៊ុតចំៗមិនសំចៃមាត់ ទៅលើចៅហ្វាយខេត្តនៅជុំវិញបឹងទន្លេសាប ដែលជាខេត្តសាម៉ី និង ក្រសួងពាក់ព័ន្ធទាំងឡាយ ពិសេសក្រសួងកសិកម្ម ដែលសម្បូរទៅដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មានគ្នាច្រើនពេក ទើបនំសន្សមខ្លោច បណ្តោយឲ្យអំពើល្មើសកើតឡើងមិនចេះឈប់ ៕

រូបថតផេកសម្តេចតេជោ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម