ចិនផ្តល់ជំនួយថវិកាមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិីនា ឆ្នាំ2022 ម៉ោង 6:12 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ក្រសួងការបរទេសចិនបានឲ្យដឹងថា ចិនបានឧបត្ថម្ភថវិកាខាងមនុស្សធម៌ចំនួន ១០ លានយាន់ ឬស្មើប្រមាណ ១.៥៦៩.៦៣៨ ដុល្លារអាមេរិក ឬស្មើប្រាក់រៀលខ្មែរជាង ៥ពាន់លានរៀល ទៅប្រទេសអ៊ុយក្រែនដែលរងពីសង្គ្រាម ។

លោក វ៉ាង វិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិនផ្សព្វផ្សាយថា ចិនបានប្រគល់ថវិកាមនុស្សធម៌បន្ថែមទៀតចំនួន ១០ លានយាន់ ទៅប្រទេសអ៊ុយក្រែន ដើម្បីអភិវឌ្ឍស្ថានការណ៍ និងសេចក្តីត្រូវការពិតប្រាកដ ។

«ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការកាត់បន្ថយស្ថានការណ៍ក្នុងអ៊ុយក្រែន និង​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ជម្នះ​វិបត្តិ​មនុស្សធម៌»។

កាលពីដើមខែមីនា ឆ្នាំ ២០២២ នេះ ប្រទេសចិនធ្លបា់បានផ្តល់ជំនួយមនុស្សធម៌ដំបូងដែលមានតម្លៃ ៥ លានយាន់ដល់អ៊ុយក្រែន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម