ប្រទេសស្វីស ​បង្កក​ទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ីប្រមាណជាង ៦ ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី25 ខែមិីនា ឆ្នាំ2022 ម៉ោង 7:41 នាទី ល្ងាច

 

រដ្ឋាភិបាលប្រទេសស្វីស បាន​បង្កក​ទ្រព្យសម្បត្តិ​ក្នុងទម្រង់ផ្សេងៗគ្នារបស់ជនជាតិរុស្ស៊ី ហើយ​ម្ចាស់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម តម្លៃសរុបជាង ៦.១៧០ លានដុល្លារអាមេរិករួចហើយ ។

ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ពីទីក្រុងហ្សុយរិច (Zurich) ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ថា លោក អ៊ាវីន បាល្លីនហ្គើរ (Erwin Ballinger) មន្ត្រី​ជាន់​ខ្ពស់​នៃ​លេខាធិការដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច ប្រទេស​ស្វីស ឬ SECO (State Secretariat for Economic Affairs) ដែល​ជា​ទីភ្នាក់ងារ​មាន​កាតព្វកិច្ច​ប្រតិបត្តិការ បានបង្ហាញជាសាធារណៈនូវចំនួននៃការបង្កកចុងក្រោយបំផុត គឺប្រហែល ៥.៧៥០ លានហ្វ្រង់ស្វីស ស្មើនឹង ៦.១៧០ លានដុល្លារ ។

រហូត​មក​ដល់​ពេល​នេះ SECO បានបដិសេធ​ក្នុង​ការ​វាយ​តម្លៃ វិសាលភាពនៃការបង្កក រួមទាំងទ្រព្យសម្បត្តិដែលត្រូវភ្ជាប់បន្ថែម ចាប់តាំងពីប្រទេសស្វីស ប្រទេសដែលប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត យល់ព្រមចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងជាមួយសហភាពអឺរ៉ុប ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ។

ពីការវាយតម្លៃរបស់អ្នកជំនាញ បច្ចុប្បន្ននេះធនាគារផ្សេងៗ នៅប្រទេសស្វីស ការទទួលយកប្រាក់បញ្ញើ និងទ្រព្យសម្បត្តិ របស់ជនជាតិរុស្ស៊ី តម្លៃសរុប គឺប្រហែល ២១៣ ពាន់លាន ៕

ប្រភព:  រឺទ័រ (REUTERS)

ដោយ ម៉ារ៉ា៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម