ដុតកំហឹងរុស្ស៊ីទៀតហើយ... អង់គ្លេសជួយអ៊ុយក្រែន​មិនចេះតិច! មីស៊ីល ៦.០០០ គ្រាប់ ថវិកាជាង ៣០ លានផោន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី25 ខែមិីនា ឆ្នាំ2022 ម៉ោង 6:17 នាទី ល្ងាច

លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស 

ដោយ ចាន់ធឿន៖

លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនឹងជួយអ៊ុយក្រែនបន្ថែមទៀត នៅក្នុងកិច្ចប្រជុំ NATO និង G7 កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ ដោយត្រៀមបញ្ជូនអាវុធមីស៊ីលប្រមាណ ៦.០០០ គ្រាប់ ព្រមទាំងថវិកាគាំទ្រយោធាអ៊ុយក្រែន ប្រមាណ ៣០ លានផោន (៣៩.៦២៨.៤០៧ ដុល្លារ) និងអ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែន ។ ថវិកាចំនួន ៤,១ លានផោនទៀត (៥,៥ លានដុល្លារ) នឹងប្រគល់តាមរយ៖ BBC World Service ទុកចាត់ការកម្មវិធីព័ត៌មានក្នុងអ៊ុយក្រែន ។

លោក ចនសុន បញ្ជាក់យ៉ាងដូច្នេះថា «ចក្រភពអង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីបង្កើនការគាំទ្រយោធា សេដ្ឋកិច្ច និងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ។ ពេញមួយខែនៃវិបត្តិ សហគមន៍អន្តរជាតិប្រឈមមុខនឹងផ្លូវជ្រើសរើស រវាងការរក្សាសេរីភាពនៅអ៊ុយក្រែន ឬសេរីភាពនឹងរលាយបាត់ពីអឺរ៉ុប និងពិភព លោក?!?»

កិច្ចប្រជុំណាតូប្រព្រឹត្តឡើងនៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក កាលពីថ្ងៃទី ២៤ មីនាម្សិលមិញ ដែលលទ្ធផលនឹងមានការប្រកាសជួយឧបត្ថម្ភអ៊ុយក្រែនបន្ថែមទៀត រួមទាំងឧបករណ៍ការពារការគំរាមកំហែងខាងគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរផងដែរ ៕

Photo by Leon Neal/Pool via REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម