អត្រាអត់ការងារធ្វើនៅទីក្រុងញូវយ៉កខ្ពស់ ក្រោយលើកលែងវិធានការការពារកូវីដ-១៩

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី28 ខែមិីនា ឆ្នាំ2022 ម៉ោង 7:02 នាទី ល្ងាច

 

អត្ថបទ សាវុឌ្ឍ៖

ទីភ្នាក់ងារ Bloomberg របស់សហរដ្ឋអាមេរិករាយការណ៍ថា ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការលុបចោល​បទប្បញ្ញត្តិការពារជំងឺកូវីដ-១៩ កំពុងជួបបញ្ហានៅក្នុងទីក្រុងញូវយ៉ក ដោយសារតែអត្រាអ្នកអត់ការងារធ្វើមានកម្រិតខ្ពស់ ។

ព័ត៌មានបានឱ្យដឹងទៀតថា អត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងញូវយ៉កគឺ ៧,៦% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមទីក្រុងរបស់សហរដ្ឋអាមេរិក ហើយ​​ថា ជនជាតិ​ស្បែក​ខ្មៅ «ត្រូវបានរងផលប៉ះពាល់ ដោយសារបាត់បង់ការងារក្នុងអំឡុងពេលជំងឺរាតត្បាត» ។

ស្របពេលដែលជនជាតិស្បែកខ្មៅមានសមាមាត្រខ្ពស់ជាងនៃកម្លាំងការងារនៅក្នុងឧស្សាហកម្មសំខាន់ៗ និងការងារអន្តរកម្មរបស់មនុស្ស ដូចជាការថែទាំសុខភាព ការដឹកជញ្ជូន និងសេវាសាធារណៈ ធ្វើឱ្យពួកគេងាយឆ្លងជំងឺកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម