សម្តេចតេជោផ្តាំ កុំឲ្យភ័យព្រួយរឿងចាក់វ៉ាក់សាំង ថ្ងៃក្រោយកើតជំងឺស្អីៗ... នេះជាការផ្សព្វផ្សាយអកុសលតាំងពីម្ជុលទី ១មកម៉្លេះ!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែមិីនា ឆ្នាំ2022 ម៉ោង 6:43 នាទី ល្ងាច

ដោយ សូរ្យសែង៖

សម្តេចតេជោមានការហួសចិត្ត ចំពោះការផ្សព្វផ្សាយដោយអកុសលដែលថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបង្កឲ្យមានជំងឺមហារីក ជំងឺស្អីៗនៅថ្ងៃក្រោយ ដែលសម្តេចតេជោចាត់ទុកថា ការផ្សព្វផ្សាយមិនអាចទទួលយកបាន ស្របពេលដែលប្រទេសជាច្រើនក្នុងពិភពលោក កំពុងតែដំណើរការចាក់វ៉ាក់សាំងយ៉ាងស្រាក់ស្រាំ ចាក់រាប់ពាន់លានដូស មិនមែនទៅតែប្រជាជនកម្ពុជាទេ គឺវាទៅទូទាំងពិភពលោក ដោយទាំងអ្នកនិយាយផងដែរ ។ សម្តេចថា ការនិយាយបំភ័យបែបនេះ មានតាំងពីដូសទីមួយ រហូតដូស ១៤,៨លាននាក់ ដូច្នេះសម្តេចអំពាវនាវឲ្យប្រជាជននឹងន និងមកទទួលចាក់វ៉ាក់សាំងបន្តទៀត ។

សម្តេចក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបានទទួលចាក់វ៉ាក់សាំងមានភាគរយខ្ពស់ និងបានបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងសហគមន៍ ដោយបានកាត់បន្ថយការពីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអត្រាស្លាប់ពីកូវីដ-១៩ ផងដែរ ។

សម្តេចមានប្រសាសន៍ទាំងនេះ នៅក្នុងឱកាសអញ្ជើញសម្ភោធអគារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-កូរ៉េ ព្រះអង្គឌួង នាព្រឹកថ្ងៃច័ន្ទ ទី ២៨ ខែមីនា ឆ្នាំ ២០២២ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម