បុគ្គល ២ រូប ត្រូវអង្គភាពប្រឆាំងអំពើពុករលួយកោះហៅចូលមកបំភ្លឺជាលើកទី ២

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី31 ខែមិីនា ឆ្នាំ2022 ម៉ោង 9:13 នាទី ល្ងាច

នៅថ្ងៃនេះ (៣១ មីនា) អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតកោះហៅ បុគ្គលចំនួន ២ រូប ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទីព្រឹក ។

បុគ្គល ២ រូបនោះ គឺ៖

១. ឈ្មោះ ហាក់ សុឃាង ជាជំនួយការផ្ទាល់ ប្រធានក្រុមប្រឹក្សាភិបាល (សយអក) ទទួលបន្ទុកជាប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍ «ស២» ប្រចាំខេត្តព្រះសីហនុ ។

២. ឈ្មោះ ហុក ហ៊ាង អនុប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍ «ស២» ប្រចាំខេត្តព្រះសីហនុ ។

ការកោះហៅបុគ្គលទាំង ២ រូប ដើម្បីឲ្យចូលមកឆ្លើយបំភ្លឺ ស្តីពីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច តាំងពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ មកម៉្លេះ ប៉ុន្តែពួកគេបានគេចវេសមិនទទួលលិខិតកោះហៅ ។ ក្នុងករណីមិនចូលមកបំភ្លឺ អង្គភាពប្រឆាំងអំពើពុករលួយនឹងប្រើប្រាស់កម្លាំងនគរបាលយុត្តិធម៌ បង្ខំឲ្យមកបង្ហាញខ្លួនជាកំហិត ៕

 

ប្រភពពីផេក និង វេបសាយ acu


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម