ចេញថ្មីទៀតហើយ! WHO ព្រមានថា មេរោគបំប្លែងថ្មី XE អាចឆ្លងលឿនជាង BA.2

ចំណេះដឹងទូទៅថ្ងៃអាទិត្យ ទី03 ខែមេសា ឆ្នាំ2022 ម៉ោង 6:13 នាទី ល្ងាច

 

រូបពី nopparit / iStock

ដោយ សាវុឌ្ឍ៖

គេហទំព័រ sanook របស់ថៃថា អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានផ្សព្វផ្សាយថា XE ដែលជាវីរុសបំប្លែងតួថ្មីចុងក្រោយរបស់មេរោគ អូមីក្រុង ទំនងជាឆ្លងរាលដាលលឿនជាង BA.2 ប្រហែល 10% ប៉ុន្តែមិនអាចសន្និដ្ឋានថាវានឹងខ្លាំងក្លាប៉ុនណានោះទេ ។

WHO បាននិយាយនៅក្នុងរបាយការណ៍រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី ២៩ ខែមីនាថា XE គឺជាកូនកាត់ចម្រុះរវាង អូមីក្រុង BA.1 (omikron strain BA.1) និង BA.2 ដោយ XE គេចាត់ទុកថាជាប្រភេទរងនៃ អូមីក្រុង ។

របាយការណ៍ថា «ការប៉ាន់ស្មានដំបូងបង្ហាញថា XE មានអត្រាឆ្លងក្នុងសហគមន៍បានច្រើនជាង ១០% ជាងប្រភេទ BA.2 ទោះបីជាយ៉ាងណាក៏ដោយ គេត្រូវការបញ្ជាក់បន្ថែមពីសារជាតិរបស់វា ។

WHO ឲ្យដឹងថា ពូជបំប្លែងរង BA.2 ជាប្រភេទសំខាន់ដែលរាតត្បាតនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ន ដោយគិតជាភាគរយ មាន ៨៦% នៃអ្នកឆ្លងទាំងអស់ ។ XE បានទទួលការប្រទះរកឃើញលើកដំបូងនៅប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ហើយបានទទួលការបញ្ជាក់ថា ចំនួនជាង ៦០០ នាក់បានឆ្លងចាប់ពីថ្ងៃនោះមក ។

WHO ផ្សពផ្សាយទៀតថា នឹងតាមដានយ៉ាងជិតស្និទ្ធ ទៅលើងមេរោគបំប្លែងថ្មី XE ហើយ WHO ក៏កំពុងចាប់អារម្មណ៍ទៅលើមេរោគបំប្លែងថ្មីមួយទៀតគឺ XD ដែលជាមេរោគកូនកាត់ ដែលតា-អូមីក្រុង ដែលជួបភាគច្រើននៅប្រទេស បារាំង ដាណឺម៉ាក និង ប៊ែលហ្ស៊ីក ។

WHO នៅមិនទាន់មានភ័ស្តុតាងថា កូវីដបំប្លែងថ្មី XD មានលទ្ធភាពឆ្លងរាលដាលច្រើនជាង ឬធ្វើឲ្យកើតអាការៈធ្ងន់ធ្ងរឡើងប៉ុនណានៅឡើយទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម