ចេញផ្កា ចេញផ្លែនៅភូមា ! ការចរចាសន្តិភាព ចាប់ផ្តើម...

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី03 ខែមេសា ឆ្នាំ2022 ម៉ោង 7:58 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

គណៈកម្មការចរចាសន្តិភាព ក្រុមប្រឹក្សារដ្ឋ បានបើកបន្ទប់ចរចា ២ ភាគី ជាមួយកងទ័ពរដ្ឋសានខាងជើង នៅទីក្រុងណៃពិដោ ។ SAC បានរំលឹកម្តងទៀតថា ឆ្នាំនេះជាឆ្នាំនៃសន្តិភាព ដែលត្រូវមានការចរចាបន្តបន្ទាប់បន្ថែមជាមួយកងកម្លាំងផ្សេងៗទៀត គឺត្រូវការជាចាំបាច់ នៅពេលដែលជម្លោះពហុភាគីនៅក្នុងរដ្ឋសានកំពុងក្តៅគគុក។

នៅថ្ងៃទី ៣១ ខែមីនា គណបក្សឈានមុខរដ្ឋសាន (SSPP) ឬ កងទ័ពរដ្ឋសានខាងជើង បនាបញ្ជូនតំណាងមកប្រជុំសន្តិភាព ២ ភាគី ជាមួយតំណាងក្រុមប្រឹក្សារដ្ឋ (SAC) ភូមា ។

តំណាង SAC ដឹកនាំដោយឧត្តមសេនីយ៍ យ៉ាបយិ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ចរចា​សាមគ្គីភាព និង​សន្តិភាព​ជាតិ (National Solidarity and Peace Negotiation Committee : NSPNC) ។ ចំណែកតំណាង SSPP មាន​លោក ចៅ ឃុន​សែង អនុប្រធាន​ទី​២, លោក ចាយ​ស៊ុ អគ្គលេខាធិការ​ទី​២, លោក ណូ​ឡែ​ក ជាមួយលោក តាន អង គណៈកម្មការកណ្តាលនៃ SSPP ។

គ្មានការបើកចំហលទ្ធផលលម្អិតនៃការចរចាទេ មានត្រឹមតែឯកសារផ្សពផ្សាយក្រោយបញ្ចប់កិច្ចប្រជុំ ដែលមានខ្លឹមសារជាភាសាការទូតថា «ឧត្តមសេនីយ៍ យ៉ាបយិ តំណាង SSPP បានពោលថា «SAC កំណត់ឆ្នាំ ២០២២ នេះជាឆ្នាំនៃការចរចាសន្តិភាព កាតបន្ថយជម្លោះ និងបន្ថូរបន្ថយការប្រយុទ្ធ ដូច្នេះ​ហើយទើប​មាន​គម្រោង​ជួប​ចរចា​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ជនជាតិ​នីមួយៗ ដោយគ្មានរបៀបវារៈដែលបានកំណត់ទុកជាមុនឡើយ» ។

លោក ឃុនសែង និយាយថា ការបង្កើតជំនឿជាក់រវាង ២ ភាគី គឺរដ្ឋាភិបាលភូមា ជាមួយកងកម្លាំងជនជាតិផ្សេងៗ ត្រូវរៀបចំចរចាឲ្យកាន់តែញឹក កាន់តែល្អ ។ ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ។

ការចរចារកើតមានឡើង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសភូមា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ និងថ្មីៗនេះ ប្រេសិតពិសេសរបស់អាស៊ាន គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសភូមាកាលពីថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ ២០២២ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំភូមា ស្តីពីវិបត្តិនៅភូមា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម