ប៉ូលិសអ្វេក្វាឌ័រ ៨០០ នាក់ទៅបង្ក្រាបអ្នកទោសបង្កចលាចលក្នុងពន្ធនាគារ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី04 ខែមេសា ឆ្នាំ2022 ម៉ោង 5:43 នាទី ល្ងាច

 

អត្ថបទ ម៉ារ៉ា៖

ថ្ងៃទី ៤ ខែមេសានេះ AFP រាយការណ៍ពីករណីកើតហេតុបង្កចលាចលនៅក្នុងមន្ទីរឃុំឃាំង នៅខេត្តអាស៊ុយ (Azue) ភាគខាងត្បូងប្រទេសអេក្វាឌ័រ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មេសា ដោយមានមនុស្ស​យ៉ាង​ហោច​ណាស់ ២០​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់ ក្នុង​នោះ ៥​នាក់​ត្រូវ​បាន​កាត់ជាកង់ៗ និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស ។

លោក រិស៊ិអូ ខារិញ៉ូ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអេក្វាឌ័រថ្លែងថា តម្រួត និងមន្ត្រីសន្តិសុខជាង ៨០០ នាក់ បានបញ្ជូនទៅកាន់ពន្ធនាគារនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា វាមានជាប់ពាក់ព័ន្ធនឹងសមាជិកនៃក្រុមឧក្រិដ្ឋជន ហើយ​បញ្ជាក់​ថា គ្មាន​អ្នក​ទោស​ណា​ម្នាក់​រត់​គេច​ខ្លួន​ទេ ប៉ុន្តែសម្រាប់ហេតុផលសុវត្ថិភាព អ្នកទោសប្រហែល ៩០ នាក់ត្រូវជម្លៀសទៅកាន់ពន្ធនា​គារមួយផ្សេងទៀត ។

ប្រទេសអេក្វាឌ័រមានពន្ធនាគារចំនួន ៦៥ នៅទូទាំងប្រទេស ហើយអាចផ្ទុកអ្នកទោសបានប្រហែល ៣០.០០០ នាក់ ប៉ុន្តែការផ្ទុកក្នុងពន្ធនាគារលើសពី ៣០ភាគរយ ។ នេះជាកត្តាដ៏សំខាន់មួយដែលបង្កការងាយស្រួលក្នុងពន្ធនាគារជាញឹកញាប់ ។ នៅខែវិច្ឆិកា ឆ្នាំ ២០២១ សមាជិកក្រុមឧក្រិដ្ឋជនដែលជាប់គុកនៅពន្ធនាគារខេត្ត ហ្គាយ៉ាស បានប្រើប្រាស់កាំភ្លើង គ្រឿងផ្ទុះ និងកាំបិត សម្លាប់មនុស្ស ៦២នាក់ ។

ករណីនេះកើតឡើងប្រហែលពីរខែ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅពន្ធនាគារដដែលបានសម្លាប់មនុស្សរហូតដល់ ១២០ នាក់ រួមទាំងបុគ្គលិកពន្ធនាគារម្នាក់ ដែលគេចាត់ទុកថាជាពន្ធនាគារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម