រុស្ស៊ីមិនចេញវីសាឲ្យពលរដ្ឋ «ប្រទេសមិនមែនជាមិត្ត» និងបើកហោះហើរជាមួយប្រទេសជាមិត្ត

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែមេសា ឆ្នាំ2022 ម៉ោង 3:17 នាទី ល្ងាច

 

ប្រទេសរុស្ស៊ីបានអនុម័តច្បាប់ថ្មីមួយ ដើម្បីផ្អាកផ្តល់ទិដ្ឋាការ (VISA) ដល់ពលរដ្ឋនៃប្រទេសដែលមិនមែនជាមិត្ត ដោយសារឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតមកលើខ្លួន ហើយ​រៀបចំ​បន្ត​ជើងហោះហើរ​ទៅកាន់​ប្រទេស​ដែល​ពួកគេ​ចាត់ទុកថា​ជា​មិត្ត​បន្ទាប់ពី​ថ្ងៃទី ៩ ខែមេសា​តទៅ ។

REUTERS បានរាយការណ៍ពីទីក្រុងម៉ូស្គូថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យនេះ កំណត់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសផ្សេងៗ នៅទីក្រុងម៉ូស្គូថា «មិនមែនជាមិត្ត» ។

ក្រឹត្យដែលចូលជាធរមាននៅថ្ងៃច័​ន្ទ ទី មេសា៤ ថា ​នឹង​ផ្អាក​ចេញប្រព័ន្ធទិដ្ឋាការ​សាមញ្ញ​របស់​រុស្ស៊ី​សម្រាប់​ប្រទេស​សហភាព​អឺរ៉ុប​ ក៏ដូចជា ប្រទេសន័រវេស ស្វីស ដាណឺម៉ាក និងអ៊ីស្លង់ ហើយក៏បានបញ្ជាឱ្យក្រសួងការបរទេសរុស្ស៊ី និងទីភ្នាក់ងារផ្សេងទៀត កំណត់ការចូលប្រទេស ចំពោះ «ពលរដ្ឋបរទេស និងជនគ្មានសញ្ជាតិដែលប្រព្រឹត្តមិនមែនជាមិត្ត ជាមួយរុស្ស៊ី ពលរដ្ឋរុស្ស៊ី ឬនីតិបុគ្គលរុស្ស៊ី»  ដែលកាលពីខែមុន រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ចេញ​បញ្ជី​ប្រទេស​អរិភាព​មួយ​ចំនួន ​ដូច​ជា ​សហរដ្ឋ​អាមេរិក កាណាដា ចក្រភព​អង់គ្លេស សហគមន៍អឺរ៉ុប និង​អ៊ុយក្រែន ជាដើម ។

ទន្ទឹមនឹងនេះ រុស្ស៊ីនឹងបន្តជើងហោះហើរទៅកាន់ប្រទេសជាមិត្តចំនួន ៥២ ប្រទេស ចាប់ពីថ្ងៃទី ៩ ខែមេសា ជាផ្នែកនៃការបន្ធូរបន្ថយវិធានការជំងឺកូវីដ ដោយនាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូទីន (Mikhail Mishustin) បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីគ្រោងនឹងបើកជើងហោះហើរទៅមកពីប្រទេសអាហ្សង់ទីន អាហ្រ្វិកខាងត្បូង អាល់ហ្សេរី ចិន លីបង់ ប៉េរូ ប៉ាគីស្ថាន និង «ប្រទេសជាមិត្ត» ផ្សេងទៀត មានន័យថាប្រទេសដែលមិនចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នឹងដកការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវគោកឆ្លងព្រំដែនរវាងរុស្ស៊ី និងចិនផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម