អូលេណា ស៊ីលេនស្កា ជំទាវទី ១​ របស់អ៊ុយក្រែន

នារីថ្ងៃពុធ ទី06 ខែមេសា ឆ្នាំ2022 ម៉ោង 8:07 នាទី ល្ងាច

អត្ថបទ សូរ្យសង៖

ស្ត្រីវ័យ ៤៤ ឆ្នាំ ធំដឹងក្តីនៅស្រុក គ្រីវី រិហ៍ ស្ថិតនៅភាគកណ្តាលប្រទេសអ៊ុយក្រែន ។ លោកស្រីសិក្សាមុខវិជ្ជាស្ថាបកម្ម និង ច្បាប់ ពីមហាវិល័យគ្រីវី រិហ៍ (Kryvyi Rih National University) ប៉ុន្តែបានផ្លាស់មករស់នៅជាមួយស្វាមីដែលជាតារាកំប្លែងដ៏ល្បី ហើយក៏ជាអ្នកច្បាប់ដែរ ។

លោកស្រីនោះ គឺ អូលេណា ស៊ីលេនស្កា ជំទាវទី ១ របស់ប្រទេសអ៊ុយក្រែន ។ លោកស្រីក៏មានទេបកោសល្យខាងនិពន្ធរឿងកំប្លែងឲ្យក្រុមកំប្លែងរបស់ស្វាមី គឺលោក វ៉ូឡូឌីមៀរ សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ។ មុនពើបប្រសព្វគ្នា គូសង្សារទាំងពីរបានឈ្វេហយល់ចិត្តគ្នាអស់រយៈពេល ៨ ឆ្នាំ ហើយបានរៀបការនៅឆ្នាំ ២០០៣ ។ ក្រោយរៀបការបានមួយឆ្នាំ ក៏បានកូនស្រីម្នាក់ និងក្រោយមកបានកូនប្រុសម្នាក់ទៀតនៅឆ្នាំ ២០១៣ ។

មុនសង្គ្រាមផ្ទុះឡើង លោកជំទាវ អូលេណា ធ្វើការនៅ Stuio Kvartal ដែលជាក្រុមហ៊ុនផលិតរឿងរបស់ស្វាមីជាអ្នកបង្កើតឡើង ។

ក្នុងឆ្នាំ ២០១៩ លោក សេលេនស្គី ក្លាយជាប្រធានាធិបតីរបស់អ៊ុយក្រែន ដែលគ្មានបទពិសោធខាងនយោបាយ ។

ក្នុងឋានៈជាសុភាពស្ត្រីលេខ ១ របស់អ៊ុយក្រែន លោកស្រីពើបប្រទះជាមួយរាជវង្ស និងមេដឹកនាំក្រៅប្រទេស ហើយបំពេញការងារសង្គមផ្នែកស្ត្រី រួមទាំងកែទម្រង់សាលារៀនទូទាំងប្រទេស ហើយបានបំផុសផ្សព្វផ្សាយវប្បធម៌អ៊ុយក្រែនទៅលើពិភពលោក ក្នុងភាសាជាតិអ៊ុយក្រែនរហូតមក ។

ក្នុងពេលប្រទេសធ្លាក់ក្នុងសង្គ្រាមជាមួយរុស្ស៊ី លោកជំទាវបានប្រើវេទិកាដើម្បីទំនាក់ទំនងទៅកាន់ពិភពលោក ។ លោកជំទាវបានថ្កោលទោសទាហានរុស្ស៊ី ដែលវាយប្រហារជនស៊ីវិល និងកុមារ រួមស្ត្រី ក្នុងថ្ងៃសិទ្ធិនារី ៨ មីនាកន្លងទៅ ។ លោកជំទាវថ្លែងថា «ត្រូវការសន្តិភាព» និងតស៊ូដើម្បីការពារទឹកដី នៅលើបណ្តាញសង្គម ។

«ខ្ញុំបានសរសេរថា អ៊ុយក្រែនមានស្ត្រីច្រើនបុរស ២ លាននាក់ វាគ្រាន់តែជាស្ថិតិប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាមានអត្ថន័យថ្មីទាំងស្រុង ព្រោះវាមានន័យថា ការតស៊ូរបស់យើងឥឡូវនេះ ដូចមានរូបភាព​បង្ហោះ​អំពី​ស្ត្រី​ផង​ដែរ»។

ជាមួយ​នឹង​ស្ថានការណ៍​សង្គ្រាម​ដែល​ទំនង​ជា​មិន​អាច​បញ្ចប់ លោកជំទាវ អេលីណា បានប្រើវេទិកាផ្ទាល់ខ្លួន ដើម្បីទំនាក់ទំនងផ្ទាល់ពីមេដឹកនាំនៅជុំវិញពិភពលោក ។ បង្ហោះ​តាម​បណ្តាញ​សង្គម​ថ្មីៗ​របស់​នាង​បាន​អំពាវនាវ​រក​ជំនួយ​ពី​លោកខាងលិច ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម