សេលេនស្គី ដល់កហើយតើ... ប្រកាសក្តែងៗថា «ក្រុមប្រឹក្សាសន្តិសុខ» បើធ្វើរុស្ស៊ីមិនបាន «គួររំលាយចោលទៅ!»

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែមេសា ឆ្នាំ2022 ម៉ោង 9:07 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

មេដឹកនាំអ៊ុយក្រែន ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ឲ្យចាត់ការរុស្ស៊ីដែលសម្លាប់ជនស៊ីវិលក្នុងសង្គ្រាម ហើយបានដាក់សម្ពាធទៅលើក្រុមប្រឹក្សា ឲ្យ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​អាក្រក់​បំផុត​របស់​រុស្ស៊ី​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២ ​មក ហើយ​បាន​ប្រកាសក្តែងៗ​ថា «បើ​​ធ្វើមិន​​បាន អង្គការនេះ​គួរ​​រំលាយចោលទៅ!» ។ ចំណែក​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ដែរ រូបភាព​ដែល​លេច​ចេញ​ជា​ការ​បង្កើត​ភស្តុតាង​មិន​ពិត ហើយរំលឹកឡើងវិញថា រុស្ស៊ីមិនដែលវាយប្រហារជនស៊ីវិលទេ ។

ប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀរ សេលេនស្គី បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC តាមរយៈវីដេអូកាលពីថ្ងៃអង្គារ មានខ្លឹមសារសំខាន់គឺ ឧប្បត្តិហេតុនៅប៊ូហ្សា (Buja) ខាងជើងក្រុង គៀវ ដែលរុស្ស៊ីបានកាន់កាប់ទីក្រុងនេះអស់រយៈពេលជាងមួយខែមក ហើយបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ដោយមានរណ្តៅធំៗ ជាមួយ​នឹង​ការ​ប៉ាន់​ស្មាន​ដំបូង​នៃ​ជន​ស៊ីវិល ​៣០០​នាក់​ដែល​បាន​ស្លាប់ លោក​បាន​ប្តេជ្ញា​ថា​ នឹង​នាំ​យក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាំង​អស់​ដែល​ជា​សមាជិក​ណាស៊ី​របស់​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ។

មេដឹកនាំ​អ៊ុយក្រែន​ក៏​បានរិះគន់​ក្រុមប្រឹក្សា​សន្តិសុខ​ថា ​គ្មានលទ្ធភាពបង្កើតសន្តិសុខ ហើយ​បាន​ចោទសួរ​ពី​អំណាច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​ទាំង ១៥ រួមទាំង​រុស្ស៊ីផង ក្រោយពីមិនអាចចាត់វិធានការណាមួយប្រឆាំងនឹងរុស្ស៊ីបាន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ។ រុស្ស៊ីមានអំណាចវេតូ ដើម្បីបដិសេធដំណោះស្រាយណាមួយ ក៏ដូចជាប្រទេសសមាជិកអចិន្ត្រៃយ៍ចំនួន ៤ ផ្សេងទៀតបញ្ជាក់ថា បើព្រលែងឲ្យនៅបែបនេះទៀត វានឹងបញ្ចប់ដោយរដ្ឋនីមួយៗងាកទៅប្រើអាវុធដើម្បីរក្សាសន្តិសុខរបស់ខ្លួនឯង ជំនួសឱ្យការពឹងផ្អែកលើច្បាប់អន្តរជាតិ និងស្ថាប័នអន្តរជាតិ នៅពេលនោះអង្គការសហប្រជាជាតិក៏ត្រូវរលាយផងដែរ ។

នៅក្នុងរឿងប៊ូហ្សានេះ ឥណ្ឌាដែលជាប្រទេសចៀសវាងការដាក់ទណ្ឌកម្មរុស្ស៊ី ក៏បានថ្កោលទោសការសម្លាប់ជនស៊ីវិលផងដែរ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតដូចប្រទេសអ៊ីស្រាអែលដែរ ។

ក្នុងសប្តាហ៍នេះ ប្រទេសអឺរ៉ុបជាច្រើនបានបណ្តេញអ្នកការទូតរុស្ស៊ីប្រមាណ ២០០ នាក់ចេញពីប្រទេសរបស់ខ្លួន និងកំពុងពិចារណាជួយដល់ប្រទេសអ៊ុយក្រែន ។ សាធារណរដ្ឋឆែក ជាប្រទេសដំបូងគេប្រកាសជួយសព្វាអាវុធ រថក្រោះ និងយានយន្តយោធាផលិតនៅសម័យសហភាពសូវៀតទៅឲ្យអ៊ុយក្រែនដោយផ្ទាល់ ហើយណាតូដែលជួបប្រជុំនៅថ្ងៃទី ៦ មេសា ក៏នឹងប្រគល់សព្វាអាវុធ និងឧបករណ៍ពេទ្យទៅឲ្យអ៊ុយក្រែនដែរ ហើយប្រទេសលោកខាងលិចក៏បានត្រៀមដាក់ទោសរុស្ស៊ីបន្ថែមទៀត ដើម្បីកាត់ផ្តាច់ថវិកាក្នុងការធ្វើសង្គ្រាម ។

 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាពេលថ្មីៗនេះបានព្រមានប្រទេសនានាថា ពួកគេកំពុងកាត់បន្ថយកំហុសឆ្គងខ្លួនឯង ដែលនាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃថាមពល ហើយទម្លាក់កំហុសលើរុស្ស៊ី ប្រទេស​ខ្លះ​ព្យាយាម​ដណ្តើម​យក​កិច្ចការ​រុស្ស៊ី​ក្នុង​ប្រទេស​នោះ ធ្វើជាកម្មសិទ្ធិរបស់រដ្ឋផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម