ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ ៣ ទិសព្រះវិហារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី10 ខែមេសា ឆ្នាំ2022 ម៉ោង 12:07 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ ប្រតិភូរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈ កម្មាធិការប្រឆាំងភេវរកម្ម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ទៅចែកជូនដល់កងទ័ព នៅកងពលធំអន្តរាគមន៍លេខ ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទិសទី ១ ប្រាសាទព្រះវិហារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

 

ថ្លែងពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានអត្ថនន័យថា សម្ព័ន្ធមេត្រីភាពអង្គភាពប្រឆាំងអំពើពុករលួយ គឺជានិច្ចកាលបានយកចិត្តទុកដាក់ រួមសុខទុក្ខការលំបាក និងបានគិតគូរចំពោះបងប្អូនកងទ័ព ដែលបានឈរជើងការពារបូរណភាពទឹកដីតាំបន្ទាត់ព្រំដែន និងបានជួយឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងសម្ភារៈ ស្មារតី ថវិកា ទោះស្ថិតក្នុងគ្រាលំបាកនៃមេរោគរាតត្បាតកូវីដ១៩ ក៏ដោយ ។

 

ខ្លឹមសារថ្លែងបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ របស់លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបន្លឺឡើងដំបូង គឺ អរគុណសន្តិភាពភាព ! អរគុណនយោ​បាយឈ្នះ ឈ្នះ ! សូមដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ របស់សម្តេចតេជោ ក្នុងឱកាសបដិសណ្ឋាការកិច្ចស្វាគមន៍ ។ ពិសេសជាងនេះលោកមេបញ្ជាការ បានលើកឡើងការប្រែប្រួលក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អគ្គមេបញ្ជាការកងទ័ពជើងគោក ធ្វើឲ្យវិស័យប្រៀបការពារប្រទេសរឹងមាំយូរអង្វែង តាមខ្សែបន្ទាត់ព្រំដែន ក៏ដូចតាមបណ្តាអង្គភាព ជាដើម ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនកងទ័ព អំពីការយកចិត្តទុកដាក់ និងស្រឡាញ់ពេញចិត្តរបស់សម្តេចទាំងទ្វេចំពោះបងប្អូនទាំងអស់ និងមិនដែលភ្លេចបងប្អូនសមរភូមិមុខឡើយ ។

ឯកឧត្តមបានលើកឡើងអំពីការផ្សារភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយបានកោតសរសើរនូវវីរភាពអង់អាចក្លាហានបងប្អូនកងទ័ព លះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិ និងបូរណភាពទឹកដី ពិសេសវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត បានកែប្រែមុខមាត់ក្នុងជួរកងទ័ព ដោយឡែកកងពលធំអន្តរាគមន៍លេខ ៣ ហើយថែមទាំងកសាងធនធានមនុស្ស ដោយបានទទួលអាហារូបករណ៍នៅទីក្រុងភ្នំពេញហូតបានក្លាយជាវេជ្ជបណ្ឌិត និងមន្ត្រីរាជការផ្សេងៗជាច្រើន ។

ឯកឧត្តមប្រធានគណៈប្រតិភូមានប្រសាសន៍ទៀតថា សិល្បៈចែករំលែករវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាការរួមចំណែកជួយពង្រឹងខឿនការពារជាតិ ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដែលកំពុងឈរជើងការពារទឹកដី ហើយបានកោតសរសើរដល់អង្គភាពកងពលអន្តរាគមន៍លេខ ៣ គឺជាអង្គភាពគំរូ ទាំងកេរ្តិ៍ឈ្មោះរន្ទឺ ទាំងការគ្រប់គ្រង ចំពោះកិច្ចការមួយរយមុខ ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានដោះស្រាយនូវរាល់សំណូមពរផ្សេងៗរបស់អង្គភាពកងពលអន្តរាគមន៍ ហើយបានបញ្ជាក់ហើយបញ្ជាក់ទៀតថា សម្ព័ន្ធមេត្រីភាពនេះ ឆ្នាំក្រោយៗទៀតនឹងនៅតែបន្តមានរហូត ។

មុនបញ្ចប់ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ទាំងលេខាធិការដ្ឋាន គណៈក្មាធិការ ប្រឆាំងភេរវកម្ម ដែលបានផ្សារភ្ជាប់នូវសន្តានចិត្ត បើកបេះដូងជួយចូលរួមចំណែកជួយដល់កងទ័ព តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ហើយក៏បានអរគុណអ្នកសារព័តមានដែលបានចូលរួមនៅក្នុងថ្ងៃដ៏សុខដុមរមនានេះផង ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម