តុលាការកំពូលថៃ ចេញដីកាចាប់ខ្លួនលោកស្រី យីង ឡាក់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី20 ខែមេសា ឆ្នាំ2022 ម៉ោង 12:30 នាទី ល្ងាច

នាយកដ្ឋានឧក្រិដ្ឋកម្មសម្រាប់អ្នកនយោបាយ របស់តុលាការកំពូល បានចេញដីកាចាប់ខ្លួនលោកស្រី យីងឡាក់ ក្នុងសំណុំរឿង «ផ្លូវបង្ហាញប្រទេសថៃ (Roadshow Thailand)»។

តុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ បានកំណត់ពេលសវនាការដំបូង (ត្រួតពិនិត្យសក្ខីកម្ម) ក្នុងសំណុំរឿងដែលប្តឹងដោយគណៈកម្មាធិការការពារ និងប្រឆាំងអំពើពុករលួយជាតិថៃ ឬ (NACC) ទៅលើលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងគូកន ៥ រូបទៀត លើ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​ខុស ​ឬ​ការ​មិន​បំពេញ​កាតព្វកិច្ច និង ពុករលួយដោយ​ប្រើ​អំណាច​ក្នុង​មុខ​តំណែង ​។

ជន​ជាប់​ចោទ​ទាំង ​៥ ​នាក់​បាន​មក​ដល់​តុលាការ ​លើក​លែង​តែ​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា ចុងចោទទី១ ដោយជនជាប់ចោទទី១ មានឯកសារតែងតាំងលោក ណុបផាដុន ឡៅថង ជាមេធាវី ដែលតុលាការអនុញ្ញាត។

តុលាការ​បាន​អាន និង​ពន្យល់​ដីកា​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ទាំង ​៦ ​នាក់ស្តាប់ ដោយមេធាវីខាង​ជាប់​ចោទ​ទាំង​អស់​បដិសេធ​ការ​ចោទ​ប្រកាន់ និង​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ពន្យារ​ពេល​ផ្តល់​សក្ខីកម្ម ។ តុលាការ​បាន​ផ្តល់​ការ​អនុញ្ញាត និង​បាន​បើក​សវនាការ​លើ​ភ័ស្តុតាង​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២ វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ។

ត្រៀមចេញដីកាចាប់ខ្លួន លោកស្រី យីងឡាក់ ដែលមិនមកតុលាការដោយគ្មានការជូនដំណឹង ដោយ​ឃើញ​ថា​មាន​ចរិត​រត់​គេច​ហើយ​ទុក​ឱ្យ «NACC» ចាត់​ការ​តាម​ដាន​ឲ្យមកទទួលការចោទប្រកាន់ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម