ប្រភព naewna
ដោយ ម៉ារ៉ា
ក្រសួងការពារជាតិអាមេរិក បានផ្សាយថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ឧបករណ៍ ការបណ្តុះបណ្តាល និងសម្ភារៈផ្សេងៗទៀត ដើម្បីគាំទ្រប្រព័ន្ធការពារដែនអាកាស «Patriot» នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៩៥ លានដុល្លារ ។
ក្រសួងការពារជាតិអាមេរិក ឬមន្ទីរប៉ង់តាហ្គន បានជូនដំណឹងដល់សភាអាមេរិកថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់ឧបករណ៍បណ្តុះបណ្តាល និងរបស់របរផ្សេងៗទៀត ដើម្បីគាំទ្រដល់ប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៩៥ លានដុល្លារ ឬប្រមាណ ៣៨៥.៩០៤.៩៧៨.៧៥៩ រៀលប្រាក់ខ្មែរ ។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការហ្វឹកហ្វឺន ការធ្វើផែនការ ការហ្វឹកហ្វឺនលើទីលាន កាតព្វកិច្ចសកម្ម ថែទាំ និងប្រតិបត្តិការប្រព័ន្ធការពារដែនអាកាស Patriot និងឧបករណ៍ពាក់ព័ន្ធ ហើយថា ការផ្តល់សម្ភារៈយោធាលើកនេះ នឹងជួយរក្សាផលប្រយោជន៍របស់សហរដ្ឋអាមេរិកខាង សេដ្ឋកិច្ច និងសន្តិសុខ នឹងអនុញ្ញាតឱ្យអ្នកទិញបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងបង្កើនសមត្ថភាពការពារខ្លួនរបស់ពួកគេ ។
នេះបើតាមវិមានប្រធានាធិបតីតៃវ៉ាន់និយាយថា នេះជាកិច្ចព្រមព្រៀងលក់សព្វាវុធជុំទី ៣ ចាប់តាំងពីប្រធានាធិបតីអាមេរិក ចូ បៃដេន ចូលកាន់តំណែង និងបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ ។ ទោះបីជាក្រសួងការបរទេសបានអនុម័តរួចហើយក្តី ប៉ុន្តែនោះមិនមានន័យថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ឬការចរចាត្រូវបានបញ្ចប់នោះទេ ប៉ុន្តែក្រុមហ៊ុន Raytheon Technology ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូដែលលក់សម្ភារៈយោធាទៅឱ្យតៃវ៉ាន់នៅពេលនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនរំពឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់នៅខែនេះ ៕