ហ្ស៊ី ជិនពីង លើកឡើង «ប៉េកាំង 2022» ជាព្រឹត្តិការណ៍ សន្តិភាព មិត្តភាព សាមគ្គី និង កិច្ចសហប្រតិបត្តិការ

កីឡាថ្ងៃព្រហស្បត្តិ៍ ទី21 ខែមេសា ឆ្នាំ2022 ម៉ោង 6:57 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា លោក ហ្ស៊ី ជិនពីង (Xi Jinping) ប្រធានរដ្ឋចិន បាន​បង្ហាញ​ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ នេះ គឺជាព្រឹត្តិការណ៍ដ៏ធំដែលពោរពេញទៅដោយសន្តិភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ និងការបំផុសគំនិតពិភពលោក ។

លោក ហ្ស៊ី អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ឡើង ​ដើម្បី​គោរព​ដល់​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ដ៏​ឆ្នើម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ ។

លោក Xi បាននិយាយថា ទីក្រុងប៉េកាំងបានក្លាយជា «ទីក្រុងអូឡាំពិកទ្វេដង» ដំបូងគេរបស់ពិភពលោក​ ។ លោក​បាន​បន្ថែម​ថា ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​បានការលើកសរសើរ​យ៉ាង​ល្អ​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម