WHO ប្រកាសគាំទ្រប្រើឱសថ Paxlovid ទៅលើអ្នកជំងឺកូវីដមានហានិភ័យខ្ពស់បាន ៨៥%

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី23 ខែមេសា ឆ្នាំ2022 ម៉ោង 9:05 នាទី ព្រឹក

ប្រភពពី sanook

ដោយ សូរ្យសេង៖

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសគាំទ្រប្រើឱសថឈ្មោះ ផេកលូវីដ (Paxlovid) ជាថ្នាំព្យាបាលមេរោគកូវីដដែលមានសភាពធ្ងន់ វាជារបស់ក្រុមហ៊ុន ហ្វៃហ្សឺ (Pfizer)  ។ ក្រោយពីធ្វើការសាកល្បងរួចមក WHO បានផ្សាយឲ្យដឹងថា ថ្នាំនេះអាចបន្ថយគ្រោះថ្នាក់ឈឺធ្ងន់ដោយមិនចាំបាច់ចូលមន្ទីរពេទ្យបាន ។

ការណែនាំនេះ មានឡើងក្រោយពីប្រជាជនជាច្រើនពាន់នាក់ បានបាត់បង់ជីវិតពីមេរោគកូវីដ១៩រៀងរាល់សប្តាហ៍ ទោះជាស្ថានភាពនៅលើពិភពលោកបានថយចុះហើយក៏ដោយ  ។ WHO បានផ្តល់ថ្នាំ Paxlovid ទៅព្យាបាល ឃើញមានប្រសិទ្ធភាពច្រើនបំផុត បើប្រៀបធៀបនឹងឱសថបច្ចុប្បន្ន ។

WHO បានវិភាគទិន្នន័យនៅគ្លីនិករបស់ Paxlovid ទៅលើក្រុមមនុស្សប្រមាណ ៣.១០០ នាក់ ក៏បានលទ្ធផលជួយកាត់បន្ថយភាពរងគ្រោះថ្នាក់ខ្ពស់បាន ៨៥% ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ WHO បានសង្កត់ធ្ងន់ថា ថ្នាំនេះមិនមែនជាថ្នាំជំនួសសម្រាប់ការចាក់វ៉ាក់សាំងនោះទេ តែ​វា​ជា​ជម្រើស​មួយ​ទៀត​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់ ​ដូច​ជា​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ភាពស៊ាំចុះខ្សោយ ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ពី​មុន​មក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម