មេដឹកនាំយោធាភូមា មីន អង ឡាយ អំពាវនាវចរចាសន្តិភាពជាមួយក្រុមប្រដាប់អាវុធជនជាតិ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី24 ខែមេសា ឆ្នាំ2022 ម៉ោង 9:11 នាទី ព្រឹក

 

អត្ថបទ សូរ្យរិទ្ធ៖

មេដឹកនាំយោធាភូមា មីន អង ឡាយ បានអំពាវនាវឲ្យមានការចរចាសន្តិភាពទល់មុខគ្នា ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ​ខណៈ​ដែល​កងទ័ព​ភូមា​ព្យាយាម​កម្ទេច​ក្រុម​ប្រឆាំង​របប​យោធា​ថ្មី​ដែល​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​នឹង​រដ្ឋប្រហារ ។

សព្វថ្ងៃនៅប្រទេសភូមា មានក្រុមប្រដាប់អាវុធជនជាតិទាំងអស់ ២០ ក្រុម ដែលភាគច្រើនគ្រប់គ្រងតំបន់តាមព្រំដែនដាច់ស្រយាល ។ កងកម្លាំងជនជាតិភាគតិចទាំងនេះ បានតស៊ូប្រយុទ្ធជាមួយកងទ័ពភូមាអស់ច្រើនទសវត្សរ៍មកហើយ ជុំវិញរឿងការជួញដូរគ្រឿងញៀន និងជម្លោះធនធានធម្មជាតិ រួមទាំងទាមទារសិទ្ធិស្វ័យភាព ។

ក្រុម​ខ្លះ​បាន​ថ្កោលទោស​ការ​បណ្ដេញ​រដ្ឋាភិបាល​លោកស្រី ​អ៊ុង សានស៊ូឃ្យី និងផ្តល់ទីជម្រក និងការបណ្តុះបណ្តាលហ្វឹកហាត់អាវុធដល់កងកម្លាំងការពារប្រជាជន (PDF) ដែលបង្កើតឡើងតាំងពីរដ្ឋប្រហារ ។

ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អង ឡាយ បានប្រាស្រ័យជាមួយអ្នកកាសែតរបស់រដ្ឋថា «ខ្ញុំសូមអញ្ជើញក្រុមប្រដាប់អាវុធជនជាតិមកចរចាគ្នា» នៅថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២២ ដោយសន្ទនាសួនតួ ។ «យើងទាំងអស់គ្នានឹងពិភាក្សាដោយស្មោះត្រង់ បើកចំហ ដូច្នេះ​ប្រជាជន​អាច​រក​ឃើញ​ខ្លឹមសារ​នៃ​សន្តិភាព​និង​ការ​អភិវឌ្ឍ​» ​។

ការអំពាវនាវនេះធ្វើឡើងចំពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធា និងក្រុម PDF ដោយមានការប្រយុទ្ធគ្នាខ្លះជាមួយក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចនៅតំបន់ព្រំដែន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម