សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី ៣ ស្ម័គ្រចិត្តមកចាក់ជាចាំបាច់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែមេសា ឆ្នាំ2022 ម៉ោង 5:40 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សារសំលេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះ​ (២៤ មេសា) បានណែនាំឲ្យលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ប្រមូលផ្តុំកម្លាំងបើកយុទ្ធនាការដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ កម្មករ-កម្មការិនីរោងចក្រ កម្មករ-កម្មការិនី​សំណង់ និងអាជីវករនៅតាមទីផ្សារ ដែលជាទីកន្លែងមានមនុស្សច្រើន ងាយនឹងឆ្លង ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីមុនចូលឆ្នាំ រហូតក្រោយចូលឆ្នាំខ្មែរ ឃើញថា ករណីឆ្លងកូវីដ១៩ មានកម្រិតតិចតួច ពុំមានសញ្ញាណាមួយកើនឡើងការរីករាលដាលនៃការឆ្លងនោះទេ ដោយសារយើងមានភាពស៊ាំក្នុង​សហគមន៍ជាមួយនឹងបានចាក់វ៉ាក់សាំងគ្រប់ដូសរួច ដែលចំនួនពលរដ្ឋចាក់វ៉ាក់សាំងបាន ៣ ដូសមានប្រមាណជាង ៨ លាននាក់ ហើយអ្នកដែលមិនទាន់បានចាក់គ្រប់ដូសនៅមានប្រមាណជាង ៦ លាននាក់ទៀត ត្រូវស្ម័គ្រចិត្តមកចាក់ ដោយមានការរៀបចំកម្លាំងពីក្រសួងសុខាភិបាល  ហើយបើឈានទៅបានចាក់ដូសទី ៤ ទៀតរឹតតែប្រសើរ តែសំណូម​ពររបស់សម្តេចដោយទទូច គឺសូមឲ្យចាក់បានដូសទី ៣ គ្រប់គ្នា ។

សម្តេចតេជោលើកឡើងថា កន្លងទៅ ខេត្ត ៤ ដែលសម្តេចឲ្យពលរដ្ឋសម្រេចចិត្តពាក់ម៉ាស ឬ មិនពាក់ ដោយខ្លួនឯង ឥឡូវយើងកំពុងពិនិត្យមើលតំបន់មួយចំនួនទៀត ដើម្បីកាត់បន្ថយការពាក់ម៉ាស និងកាត់បន្ថយការចំណាយទៅលើការទិញម៉ាសរបស់ប្រជាពលរដ្ឋ និងការបន្ថូរបន្ថយពីវិធានការរបស់ក្រសួងសុខាភិបាល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម