ជនជាតិខ្មែរ ១៦៩ នាក់ ត្រូវថៃចាប់បញ្ជូនមកវិញ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែមេសា ឆ្នាំ2022 ម៉ោង 6:44 នាទី ល្ងាច

 

ប្រភព naewna.com

អត្ថបទ សាវុឌ្ឍ៖

កម្លាំងសមត្ថកិច្ចខេត្តស្រះកែវរបស់ថៃ និងសមត្ថកិច្ចកម្ពុជា បានស្កាត់ចាប់ពលករចំណាកស្រុកជនជាតិខ្មែរ ដែលត្រៀមលួចចូលទឹកដីថៃខុសច្បាប់ចំនួ​ន ៧៤ នាក់ និងចំណុចផ្សេងទៀតមានចំនួន ៩៥ នាក់ ប្រុស ៤៥ នាក់ នារី ៣៩ នាក់ និងកុមារ ១១ នាក់ ។

តាមការសាកសួរឲ្យដឹងថា ពលករទាំងអស់បានធ្វើដំណើរពីខេត្តផ្សេងៗគ្នា មកលួចចូលតាមច្រករបៀងតាមស្រុកអារញ្ញប្រៈថេត ព្រំដែនខ្មែរ-ថៃ ដើម្បីទៅធ្វើការនៅស្រុកថៃ ដូចជាក្នុងខេត្ត ស្រះកែវ ឈុនបុរី រៈយ៉ង សមុទ្រប្រាកាន ប៉ាធុមថានី និង ទីក្រុងបាងកក ប៉ុន្តែមិនមានលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតឲ្យចេញក្រៅប្រទេស ពេលនោះខាងភាគីថៃ ។ ពលករទាំងនោះក៏បានបញ្ជូនមកសមត្ថកិច្ចកម្ពុជានៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម