ទស្សនៈលោកខាងលិចប្រមើលមើល៍ថា រុស្ស៊ីមានឱកាសឈ្នះសង្គ្រាមច្រើនជាង!»

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី26 ខែមេសា ឆ្នាំ2022 ម៉ោង 6:39 នាទី ល្ងាច

REUTERS/Zohra Bensemra

ដោយ សូរ្យរិទ្ធ៖

ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា មន្ត្រីនៃប្រទេសលោកខាងលិចជាច្រើននាក់ បានប្រមើលមើលទៅលើស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយយោងទៅលើព័ត៌មានចារកម្មថា រុស្ស៊ីនឹងមានឱកាសឈ្នះសង្គ្រាមច្រើនជាង ហើយអាចគ្រប់គ្រងតំបន់ដុនបាសបានទាំងស្រុង ទោះជាមិនសម្រេចគោលដៅពីដំបូងៗក៏ដោយ និងសង្គ្រាមនេះនឹងអូសបន្លាយទៅដល់ចុងឆ្នាំ ។

គូសបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររុស្សីក្នុងការឈ្លានពានភាគខាងកើតអ៊ុយក្រែនអាចមានភាពប្រសើរឡើង ដែលអាចនាំទៅដល់ការវិលត្រឡប់ទៅកាន់ទីក្រុងគៀវ និង អូដេសា(Odessa) វិញ។

មន្ត្រីលោកខាងលិច​​និយាយថា «លោកពូទីនច្បាស់ជាបរាជ័យក្នុងការសម្រេចគោលបំណងដំបូងរបស់គាត់ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ក្នុង​ទីតាំង​ដើម្បី​ឈ្នះ»។ «នោះនាំទៅរកការកែលម្អប្រតិបត្តិការ ប៉ុន្តែរុស្ស៊ីមិនអាចដោះស្រាយបញ្ហាបានទាំងអស់ទេ ពួកគេបានបន្តប្រតិបត្តិការនៅក្នុងក្បួនវែង នៅលើផ្លូវតែមួយ ហើយដាក់ខ្លួននៅក្នុងហានិភ័យ»។

កាសែត The National និយាយតាមការយល់ឃើញរបស់មន្ត្រីលោកខាងលិចថា ពួកគេកំពុងត្រៀមសម្រាប់សង្គ្រាមយូរអង្វែង ដែលទាញបន្លាយរហូតដល់ឆ្នាំក្រោយ ។ «ឡូវនេះពួកយើងកំពុងត្រៀមជួយដល់អ៊ុយក្រែនដើម្បីឆ្លងកាត់ជម្លោះដ៏ខ្ទេចខ្ទាំនេះ ដូច្នេះយើងត្រូវត្រៀមសម្រាប់អ្វីដែលកើតឡើង» ។ «ប្រសិនបើរុស្ស៊ីប្រើកម្លាំងប្រាជ្ញា គេអាចយកឈ្នះអ៊ុយក្រែនបាន» ។ «ពួកគេអាចឡោមព័ទ្ធ ឬបំផ្លាញកងកម្លាំងល្អៗបំផុតរបស់អ៊ុយក្រែនជាច្រើន និងការចាប់យកតំបន់ជាច្រើនទៀត ដែលនឹងពិបាកក្នុងការចាប់យកនៅពេលក្រោយ»។

ក្រោយមកប្រធានាធិបតីអង់គ្លេស Boris Johnson បានសម្តែងការវាយតម្លៃរបស់គាត់អំពីជ័យជំនះរបស់រុស្ស៊ីក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសឥណ្ឌា ។ គាត់យល់ស្របនឹងការវាយតម្លៃនេះ ។ លោក ពូទីន មានកងទ័ពដ៏ធំមួយ គាត់​មាន​បញ្ហា​ក្នុង​ទីក្រុង ដោយសារ​គាត់​បាន​ធ្វើ​ខុស​ធ្ងន់ធ្ងរ ជម្រើសតែមួយគត់ដែលគាត់មាននៅពេលនេះគឺ ព្យាយាមវាយប្រហារដោយកាំភ្លើងធំ ព្យាយាមកម្ទេចអ៊ុយក្រែន នៅ Mariupol គាត់ស្ទើរតែអាចភ្ជាប់ទឹកដីទាំងពីរបាន។ ស្ថានភាពនៅពេលនេះគឺមិនអាចទាយទុកជាមុនបានទេ ប៉ុន្តែ​យើង​ត្រូវ​ទទួល​យក​ការពិត»។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmeihal បានប្រាប់ CNN ថា អ៊ុយក្រែននឹងឈ្នះសង្គ្រាមជាមួយរុស្ស៊ីឆាប់ៗនេះ ។ «យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា អ៊ុយក្រែន​នឹង​ឈ្នះ​សង្រ្គាម​នេះ ។ ហើយ​នឹង​ឈ្នះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ»៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម