សារលិខិតផ្ទាល់ដៃ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី28 ខែមេសា ឆ្នាំ2022 ម៉ោង 7:07 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា តាមរយៈសារលិខិត មកចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់អាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ័រស៊ីងតុន សហរដ្ឋអាមេរិក ។

ក្នុងខ្លឹមសារលិខិត មិនត្រឹមតែការអញ្ចើញសម្តេចតេជោប៉ុនណោះទេ គឺថែមទាំងបានលើកយកការរឹតចំណងមិត្តភាពឲ្យកាន់តែ«ស៊ីជម្រៅ»ថែមទៀត រវាងប្រជាជនទាំងពីរទៀតផង ហើយនៅក្នុងកិច្ចប្រជុំកំពូលនោះ នឹងមានប្រារព្ធពិធីខួបអនុស្សាវរីយលើកទី ៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងពីមហិច្ឆតារួម សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។

ចុងក្រោយ លោក ចូ បៃដេន បានមានប្រសាសន៍ថា «ខ្ញុំនឹងរង់ចាំជួប សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀតនៅសេតវិមាន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារតបទៅលោកិ ចូ បៃដេន វិញដោយរីករាយ ក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នាពេលខាងមុខនេះ ។

ខ្លឹមសារទាំងស្រុង មាននៅខាងក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម