នយោបាយថៃ កាន់តែក្តៅ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី03 ខែឩសភា ឆ្នាំ2022 ម៉ោង 6:59 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

នយោបាយ​នៅថៃកាន់​តែ​ក្តៅ ​ចាប់​តាំង​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​ឧសភា ឆ្នាំ ២០២២ ជា​ពិសេស​ខាង​រដ្ឋាភិបាល ​ដែល​ត្រូវជួបសឹក​យ៉ាងធ្ងន់ នៅពេល​រដ្ឋសភា​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ខាង​មុខ រួមទាំងការពិចារណាលើសេចក្តីព្រាងច្បាប់ ស្តីពីការចំណាយថវិកាសម្រាប់ឆ្នាំ២០២៣ ។

នេះ​បើ​តាម​ការ​ពិចារណា​លើកូន​ច្បាប់​ចំនួន​ពីរ​ស្ដីពី​ការ​បោះឆ្នោត និង​ការ​ដាក់​សំណើ​សុំ​បើក​ពិភាក្សាទៅលើការដកសេចក្តីទុក​ចិត្ត​លើ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​របស់បក្ស​ប្រឆាំង ។

លក្ខខណ្ឌទាំងបីនេះត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា និងខែកក្កដាឆ្នាំនេះ បន្ទាប់​មក​បាន​បញ្ចប់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-ocha) ដែលនឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំនេះ ។ ទាំងនេះ​សុទ្ធតែ​ជា​បញ្ហា​សម្រេច​សម្រាប់​រដ្ឋាភិបាល និង​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ។

សម្រាប់សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ ២០២២ បើ​មិន​អនុម័ត​ទេ នាយករដ្ឋមន្ត្រី​ត្រូវ​លាលែង ឬ​រំលាយ​សភា ព្រោះ​ដោយសារមិន​ទុកចិត្ត​ពី​សភា​ តែ​បើ​ក្រឡេក​មើល​ស្ថិរភាព​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ហាក់គ្មានបញ្ហា ។

ប៉ុន្តែ​នោះ​ជា​បញ្ហា​ក្តៅ​នៃសង្គ្រាម​​ការដកសេចក្តី​ទុក​ចិត្ត ក្នុង​ករណី​មេ​បក្ស​ប្រឆាំង​ទទួល​ស្គាល់​ថា​ មានការ បើកការ​ចរចា​បញ្ចុះបញ្ចូល​សមាជិក​សភា និង​រដ្ឋាភិបាល​ចំនួន ​៣០​ រូប​ឲ្យ​​ងាក​ទៅ​ចូលរួម​ការបោះឆ្នោត​មិន​ទុកចិត្ត​នាយករដ្ឋមន្ត្រី​ ដែលជាការបង្កើតក្តី​បារម្ភ​ជា​ខ្លាំង​ដល់​រដ្ឋាភិបាល ជាពិសេសជាមួយនាយករដ្ឋមន្ត្រី ដែលធ្លាប់ប្រទះមេរៀនស្រដៀងគ្នានេះ នៅក្នុងបោះឆ្នោតដកសេចក្តីទុកចិត្តពីលើកមុន ក្នុងខែកញ្ញា ឆ្នាំ ២០២១ ។

នេះ​បើ​តាម​កាល​វិភាគ​របស់​គណបក្ស​ប្រឆាំង​ រំពឹងថានឹងបញ្ជាក់ញ្ញត្តិ សុំបើកការជជែកដេញដោលដកសេចទុកចិត្ត ក្រោយពង្រាងកូនច្បាប់បោះឆ្នោតចំនួនពីរ ត្រូវបានដាក់ចូលក្នុងសភានៅពាក់កណ្តាលខែមិថុនា ដូចនោះការជជែកដេញដោល ដកសេចក្តីទំនុកចិត្ត ទំនងជានឹងធ្វើឡើងប្រហែលនៅចុងខែមិថុនា ឬដើមខែកក្កដា ។

កត្តាមួយទៀតដែលត្រូវពិចារណាក្នុងបើកពិភាក្សាដកសេចក្តីទុកចិត្ត គឺពង្រាងថវិកា ដែលគេ​រំពឹងថា នឹងនាំ​​ទៅសភា​នៅ​ថ្ងៃ​ទី ១-២ ខែ​មិថុនា ឆ្នាំ ២០២២ ។

នៅ​ក្នុង​ចង្វាក់​នៃ​សមរភូមិ​ ពាក់ព័ន្ធ​ជា​ច្រើនរឿង​ គួរ​គិត​ថា រដ្ឋាភិបាល​នឹង​រំលាយ​សភា​ជា​មុន​ឬ​យ៉ាង​ណា? ប៉ុន្តែ​បើ​ឈាន​ដល់​ចំណុច​នោះ ប្រទេស​នឹង​មាន​ភាព​វឹកវរ​ជា​ខ្លាំង ដែលមិនគួរកើតមានឡើងឡើយ ដូច្នេះ​ហើយ​ទើប​មាន​សំឡេង​អំពាវនាវ​ ឲ្យអាជ្ញាធរ​គួរ​ពន្លឿន​ការ​បញ្ចប់​ច្បាប់​បោះឆ្នោត ដើម្បីបញ្ចៀសការជាប់គាំងផ្នែកនយោបាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម