ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ៖ ប្អូនៗពិតជាមហាសំណាង ដែលបានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន

នយោបាយថ្ងៃសៅរ៍ ទី14 ខែឩសភា ឆ្នាំ2022 ម៉ោង 12:41 នាទី ល្ងាច

 

'

 

...«ខ្ញុំសូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត» នេះជាសម្តីពិតចេញពីក្រអៅបេះដូងរបស់ប្អូនស្រី សេង វាសនា តំណាងសមាជិកបក្សថ្មីទាំងអស់ អានការប្តេជ្ញាចិត្តក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៧០០ នាក់ មកពី ២ សង្កាត់ គឺគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ទឹកល្អក់ ២ ចំនួន ៣០០ រូប និងសង្កាត់បឹងសាឡាង ៤០០ រូប ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២២ នៅមហោស្រពចេនឡា ។

 

ពិធីនេះស្ថិតក្រោមប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជន គ៧៨ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោក អមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ជាច្រើនរូបទៀត ។

ការស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយនៃគណបក្សប្រជាជនកម្ពុជាលើកនេះ ដោយសារតែពួកគាត់មើលឃើញថា គណបក្សប្រជាជនបានជួយសង្គ្រោះ និងរំដោះប្រជាជនចេញពីរបប ប៉ុល ពត មានរចនាសម័្ពន្ធរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងជាអ្នកការពារថែរក្សាសន្តិភាពជូនប្រទេសជាតិបានគង់វង្ស និងមានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យ ។

តបស្នងនូវការដឹងគុណ ចំពោះការសុំចូលជាសមាជិកបក្សថ្មី របស់សង្កាត់ទាំងពីរ ពួកគាត់បានប្តេជ្ញាថា ខ្លួនគាត់ផ្ទាល់ និងនាំក្រុមគ្រួសារ មិត្តភក្តិ «ទៅបោះឆ្នោតជូនគណបក្សប្រជាជន» ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតបានស្វាគមន៍ចំពោះប្អូនៗដែលបានជ្រើសរើសយកគណបក្សប្រជាជន ហើយមានប្រសាសន៍ថា ប្អូនៗពិតមហាសំណាងណាស់ និងមានមោទកភាពដែលមានសម្តេចតេជោជាបុរសពូកែ មានគំនិតគិតតាំងពីរឿងតូចដល់រឿងធំ ឈ្លាសវៃ មានយុទ្ធសាស្ត្រ និងយុទ្ធវិធីពូកែ និង ស្សាហ៍ព្យាយាម ។

 

មានគណបក្សប្រជាជន គឺស្នេហាជាតិ មានគណបក្សប្រជាជន គឺមានសន្តិភាព មានតែបក្សប្រជាជនតែមួយគត់ ដែលមានការអប់រំល្អ អត្តចរិតល្អ ប្រកាន់ខ្ជាប់សីលធម៌ ។ ចំណុចសខាន់ដែលឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតសង្កត់ធ្ងន់ គឺគណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងដូចបងប្អូន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ។ សមាជិកបក្សត្រូវល្អទាំងអស់គ្នា មិនមែនល្អតែម្នាក់ គឺល្អគ្រប់ភូមិ សង្កាត់ ក្រសួង ស្ថាប័ន ។ល។

ឯកឧត្តមបានលើកឡើងដោយចងកំហឹង ស្តីពីភាពវេទនា ឈឺចាប់ខ្លោចផ្សា ព្រៃផ្សៃ របស់ពួក ប៉ុល ពត ដែលបានធ្វើទារុណកម្មមកលើជីវិតគ្រួសាររបស់ឯកឧត្តម ក៏ដូចប្រជាជនខ្មែរទាំងអស់ ដែលពួកវាជាទមិឡឥតសាសនា ។

ចុងក្រោយឯកឧត្តម ទេសរដ្ឋមន្ត្រីផ្តាំផ្ញើប្អូនៗសមាជិកបក្សថ្មីថា បោះឆ្នោតជូនក្រុមប្រឹក្សាសង្កាត់ គឺបោះឆ្នោតជូនគណបក្សប្រជាជន ។

សមាជិកបក្សថ្មីទាំងអស់ បានទទួលសេចក្តីសម្រេចពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត និងថតរូបអនុស្សាវរីយ៍មានទឹកមុខញញឹមយ៉ាងសប្បាយរីករាយ ៕

អ្នកស្រី សេង វាសនា តណាងសមាជិកប្សថ្មីឡើងប្តេជ្ញាចិត្ត

បងប្រុសពិការ ជាសមាជិកបក្សថ្មី

បងប្រុសពិការ ជាសមាជិកបក្សថ្មី

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម