ដោយ សូរ្យរិទ្ធ៖
ឮសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នឹងត្រៀមប្តូរថ្ងៃកំណើតដែលប្រើសព្វថ្ងៃ ទៅជាថ្ងៃកំណើតពិតជាផ្លូវការ ។
សម្តេចតេជោមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យធីតា ដែលព្យាបាលជំងឺកូវីដ-១៩ ថា ថ្ងៃកំណើតជាផ្លូវការក្នុងពេលបច្ចុប្បន្នរបស់សម្តេច គឺថ្ងៃទី ៤ មេសា ឆ្នាំ ១៩៥១ ប៉ុន្តែថ្ងៃកំណើតពិតប្រាកដ គឺនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៥២ ដែលជាឆ្នាំសម្តេចនាគរាជ ។
សម្តេចតេជោបន្តទៀតថា ដើមហេតុដែលធ្វើឲ្យសម្តេច ប្រើថ្ងៃខែឆ្នាំកំណើតខុសរាប់ទសវត្សរ៍មកហើយ គឺដោយសារកំហុសរដ្ឋបាល ដោយសារគាត់បានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃកម្ពុជា ថានឹងត្រឡប់ទៅប្រើថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ ។
នេះជាការប្រកាសឲ្យសាធារណជនបានជ្រាប និងជូនដំណឹងទៅក្រុមប្រទេសជាមិត្ត តាមរយៈកំណត់ត្រាការទូត នៅ ពេលដែលដំណើរការផ្លាស់ប្តូរខួបកំណើតត្រូវបានប្តូរ ៕