ស្គាល់លោក ទិត្យ សាមឿន បេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ អ្នកស្គាល់បេះដូងពលរដ្ឋ

នយោបាយថ្ងៃពុធ ទី25 ខែឩសភា ឆ្នាំ2022 ម៉ោង 8:34 នាទី ល្ងាច

 

បេក្ខជន-បេក្ខនារី ក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ

 

អត្ថបទ សូរ្យសែង៖

នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក ទិត្យ សាមឿន បច្ចុប្បន្នជាចៅសង្កាត់ផ្សារដើមគរ​ និងជាបេក្ខជន​ក្រុមប្រឹក្សាសង្កាត់ ក្នុងចំណោម បេក្ខជន-បេក្ខនារី ៣៤ រូប ខាង​គណបក្សប្រជាជនកម្ពុជា មាន​អាជីព​ជាអ្នកនយោបាយជើងចាស់មួយរូប និងជាអ្នកប្រឡូកផ្ទាល់រួមសុខទុក្ខជាមួយប្រជាជនក្នុងមូលដ្ឋានទាំងថ្ងៃ យប់ បានថ្ពក់យកបេះដូងប្រជាពលរដ្ឋ ដោយ​សារអំពើល្អរបស់គាត់ ។

រូបរាងធាត់បន្តិច សម្បុរខ្មៅ សក់ស្កូវ សម្តីមួយៗ តែម៉ឺងម៉ាត់នឹងកិច្ចការងារ ក្នុងនាមជាអាណាព្យាបាលសង្កាត់ផ្សារដើមគរ ការងារ​មើលថែទាំ និងយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងមូលដ្ឋាន មិនគិតថ្ងៃយប់ ទាំងសន្តិសុខ អនាម័យ សណ្តាប់​ធ្នាប់ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលក្រោមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោក សាមឿន រួមទាំងក្រុមប្រឹក្សាសង្កាត់ទាំងអស់ បានរវាសរវៃជាមួយនឹងជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាត ដែលរាតត្បាតដោយជំងឺកូវីដ-១៩ ។

ល្បាតពេលរាត្រី ជាមួយឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក

​​ពលរដ្ឋជាច្រើនតែងនិយាយចេញមកដោយបេះដូងបរិសុទ្ធថា «​ខ្ញុំ​ធ្លាប់បាន​ស្គាល់​គាត់​យូរឆ្នាំមកហើយ ខ្ញុំ​ស្គាល់​គាត់​ច្បាស់ ​ហើយ​គាត់​ជា​អ្នក​ដែល​យកចិត្តទុកដាក់​ប្រជាជន​ និង​មាន​ប្រជាប្រិយ​ខាង​និយាយ​ពីរោះ​ក្បោះ​ក្បា​យ‍​»​ គាត់ស្គាល់ប្រជា​ជនច្បាស់ ប្រជាជនក៏ស្គាល់គាត់ច្បាស់ដូចគ្នា ។​



​ឥឡូវនេះ លោក ទិត្យ សាមឿន ចាស់ព្រឹទ្ធក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ដែលមាន​វ័យ ៦២​ ឆ្នាំរូបនេះ ដែលរូបលោកត្រូវបានប្រជាពលរដ្ឋមានទំនុកចិត្តបោះឆ្នោត បានមកឈរឈ្មោះ​ជា​បេក្ខជនក្រុមប្រឹក្សារសង្កាត់​នៅ​ថ្ងៃទី​ ៥ ​ខែមិថុនា ឆ្នាំ ២០២២ ​ជិតមកដល់នេះ ​។​ បញ្ជាក់​ពី​ជំនឿ​លើរូប​លោក ពលរដ្ឋ​នឹងក្រឡេកមើល​បេក្ខជនរបស់គាត់ ជាបុគ្គល​ដ៏​ល្អ​សម្រាប់​ប្រជាជន​ខ្មែរក្នុងមូលដ្ឋានរបស់ខ្លួន​»​។​


ក្នុងពិធីចែកអំណោយជាមួយលោក ឯក ឃុនឌឿន អតីតអភិបាលខណ្ឌទួលគោក

​​​​ក្នុងនាម​លោក សាមឿន បានពោលក្នុងទឹកមុខញញឹមថា ៖ «ជាអាណាព្យាបាលក្នុងមូលដ្ឋាន បម្រើពលរដ្ឋតែងមានការខ្វះចន្លោះ នឹងថ្នាំងថ្នាក់ខ្លះៗ ប៉ុន្តែលោកថា អ្នកធ្វើតែងមានខុស លើកលែងតែអ្នកមិនធ្វើ ទើបមិនខុស...»។

​លោក សាមឿន បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត បោះឆ្នោតជូនក្រុមប្រឹក្សាសង្កាត់ គឺបោះឆ្នោតជូនគណបក្សប្រជាជន... បោះឆ្នោតជូនគណបក្សប្រជាជន យើងបានរស់ទាំងអស់គ្នា រស់ក្នុង​សន្តិភាព រស់ជាមួយការអភិវឌ្ឍន៍ប្រទេស រស់បង្កើន​សេដ្ឋកិច្ច ក្រោមស្នាដៃមាសរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម