មានការព្រមានថា បើអាល្លឺម៉ងជួយសព្វាវុធទៅអ៊ុយក្រែន នុះ អាល្លឺម៉ង់នឹងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 6:00 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក Hans-Georg Maassen អតីតនាយកសន្តិសុខប្រទេសអាល្លឺម៉ង់បានព្រមានថា ប្រសិនអាល្លឺម៉ង់បញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន អាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ។

លោក Massen បាននិយាយថា គាត់ប្រឆាំងនឹងការបញ្ជូនអាវុធរបស់អាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ដោយ យោង​ទៅ​លើ​សេចក្តី​សម្រេច​មុន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ លោកថា នៅពេលដែលយើងបញ្ជូនអាវុធ មិនមែនមួកការពារគ្រាប់កាំភ្លើង មិនមែនបង់រុំរបួសទេ វាមានន័យថាយើងកំពុងទទួលយកហានិភ័យដោយស្វ័យប្រវត្តិ ។

លោកនិយាយទៀតថា លោក ពូទីន បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកងទ័ពរុស្ស៊ីក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលពិតជាធ្វើឱ្យអាល្លឺម៉ង់ព្រួយបារម្ភ «សំណួរតែមួយគត់គឺ តើការព្រួយបារម្ភនោះសមហេតុផលប៉ុណ្ណា?» ។

លោក Massen ​បាន​ព្រមាន​ថា ក្នុង​ការ​ប្រគល់​អាវុធ​ឲ្យ​អ៊ុយក្រែន បើគ្មានគោលដៅច្បាស់លាស់ទេ អាល្លឺម៉ង់អាចជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ី ។

«ខ្ញុំយល់ឃើញថា អាវុធមិនគួរត្រូវបានបញ្ជូនទៅអ៊ុយក្រែនទេ វាស្មើនឹងគូសង្គ្រាម ធ្វើឱ្យយើងក្លាយជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ី ហើយនោះមានន័យថា ប្រទេសអាល្លឺម៉ង់នឹងត្រូវបានអូសទាញចូលទៅក្នុងភ្នក់ភ្លើង​សង្រ្គាម ។ ការយកចិត្តទុកដាក់របស់លោកពូទីនចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺសំដៅលើជនជាតិអាមេរិក ។ ជា​ការ​ពិត ពួក​គេ​ក៏​មាន​គោល​បំណង​ធ្វើ​សង្គ្រាម​ទេ នោះហើយជាមូលហេតុដែលពួកគេផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន ហើយ​តើ​យើង​មាន​គោល​បំណង​អ្វី​ដែរដើម្បី​ធ្វើ​សង្គ្រាម?!?» ។

ប្រធានស៊ើបការណ៍ Bundesnachrichtendienstes) ដែលគាត់បាននិយាយនៅដើមដំបូងថា យើង​ពិត​ជា​អាច​ស្ថិត​នៅ​ក្នុង​កម្រិត​នៃ​សង្គ្រាម​លោក​លើក​ទី​ ៣ ព្រោះ​បើលោក ​ពូទីន យល់​ឃើញ​ថា​នឹង​ចាញ់​សមរភូមិ​អ៊ុយក្រែន នុះ ​សង្រ្គាម​ក៏​អាច​នឹង​អូសបន្លាយ​ដល់​ទឹកដី​រុស្ស៊ី បើ​ណាតូ​បញ្ជូន​ទ័ព​ទៅ​ចូលរួម កម្រិតកម្ពស់ចុងក្រោយនឹងមកដល់ ហើយកម្រិតចុងក្រោយនៃការកើនកម្តៅ គឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។ យើងនិយាយថា ឈរនៅលើកម្រិតនៃសង្គ្រាមលោកលើកទី ៣ ហើយឥឡូវនេះពាក្យគន្លឹះគឺការរំដោះអាវុធនុយក្លេអ៊ែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម