តោះបងប្អួនណាមានបំណងទៅជប៉ុន ជប៉ុនបើកថ្ងៃទី ១០ មិថុនា នេះហើយ

ទេសចរណ៍ថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 1:13 នាទី ល្ងាច

JApan

ដោយ សាវុឌ្ឍ៖

ចាត់ទុកជាពេលសំខាន់បំផុត ក្រោយជប៉ុនបានបិទប្រទេសរយៈពេល ២ ឆ្នាំដោយសារការរាតត្បាតកូវីដ-១៩ តែនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ជប៉ុននឹងបើកឡើងវិញហើយដែលមានចំនួន ៩៨ ប្រទេស ប៉ុន្តែមានលក្ខន្តិកៈមួយចំនួនដែលត្រូវកំណត់នៅពេលចូលប្រទេសជាក្រុម (Tours) ។

នាពេលកន្លងមក ប្រទេសជប៉ុនបានអនុវត្តប្រព័ន្ធគ្រប់គ្រងមេរោគដ៏តឹងរ៉ឹងបំផុត និងបានហាមប្រាមអ្នកទេសចរបរទេសមិនឱ្យចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវបានពន្យារពេលមុននេះ។

កាលពីមុន ការរឹតបន្តឹងការធ្វើដំណើរត្រូវបានបន្ធូរបន្ថយសម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន និងអ្នកដែលចូលមកក្នុងប្រទេសធ្វើអាជីវកម្ម ហើយថ្មីៗនេះ រដ្ឋាភិបាល​បានដំឡើងចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​ជប៉ុន​ដល់ ២ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែ​មិថុនាតទៅ ។

កាលពីពាក់កណ្តាលខែមីនា និស្សិតបរទេសក៏ត្រូវបានអនុញ្ញាតឱ្យចូលផងដែរ មកទល់នឹងពេលនេះថ្ងៃទី ១០ ខែមិថុនា ដំណើរទេសចរណ៍ជាក្រុមនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ប៉ុន្តែស្ទើរតែ ១០០ ប្រទេសនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផង ។ គេត្រូវបានបែងចែកជាបីប្រភេទ នូវហានិភ័យ មានពណ៌ ក្រហម លឿង និង ប្រផែះ ដែលកំណត់ថា តើអ្នកចូលមកអាចជៀសផុតពីវិធានការដាក់ឱ្យនៅដាច់ពីគេដែរឬទេ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​ជប៉ុន ។

ភ្ញៀវទេសចរណ៍ដែលចូលមកប្រទេសជប៉ុនពីមុន បានថយចុះ ៩០% នាឆ្នាំ ២០២០ ធ្វើឲ្យបរិយាកាសទេសចរណ៍ក្នុងស្រុកស្ងាត់ដូចចោរលួចសេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទេសចរណ៍បានឆ្លើយតបយ៉ាងកក់ក្តៅចំពោះ គោលនយោបាយបើកប្រទេសឡើងវិញ ។

ប្រតិបត្តិករទេសចរណ៍ផ្សេងទៀត បានទទួលស្គាល់នូវតម្លៃសេដ្ឋកិច្ចដែលប្រទេសជប៉ុនបានបាត់បង់ក្នុងអំឡុងពេលនៃការចាក់សោរប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម