៥ មិថុនា កាតព្វកិច្ចចង្អុលដៃខ្មៅរបស់ពលរដ្ឋខ្មែរ

នយោបាយថ្ងៃអាទិត្យ ទី05 ខែមិថុនា ឆ្នាំ2022 ម៉ោង 3:13 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ មិនថាចាស់ ឬ ក្មេង ឬបងប្អូនពិការភាព បានមកកាន់មណ្ឌលបោះឆ្នោត និងឈរតម្រង់ជួរជាស្រេចនៅមុខការិយាល័យមុនកាលកំណត់របស់ គ.ជ.ប. ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយឆ្លុះបញ្ចាំងថា ពលរដ្ឋខ្មែរបានប្រើសិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ដែលលើកនេះមានគណបក្សចូលរួម ១៧ គណបក្ស ។

ម៉ោង ៧.០០ គត់ ប្រធានមណ្ឌលបោះឆ្នោត បានប្រកាសមេក្រូ... «ចាប់ផ្តើមដំណើរការបោះឆ្នោត» ។ ការសង្កេតទិដ្ឋភាពទូទៅនៃការបោះឆ្នោត បានប្រព្រឹត្តទៅរលូន ប្រកបដោយប្រជាធិបតេយ្យ គ្មានការបង្ខិតបង្ខំ សណ្តាប់ធ្នាប់រៀបរយល្អ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជាជាអ្នកឆ្លងកាត់បទពិសោធការបោះឆ្នោតនិងគ្មានបាតុភាព ឬអំពើហិង្សាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ វាខុសពីបណ្តាប្រទេសលើពិភពលោកមួយចំនួន ដែលពេលបោះឆ្នោតម្តងៗតែងកើតមានរឿងរ៉ាវគួរឲ្យរន្ធត់ និងអំពើហិង្សាសាហាវៗបាញ់សម្លាប់គ្នា ឬបំផ្ទុះគ្រាប់បែកយ៉ាងឃោរឃៅ ។

នៅពាសពេញបណ្តាញសង្គម ពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែបានបង្ហាញនូវចង្អុលដៃរបស់ខ្លួនដែលជ្រលក់ទឹកខ្មៅរួច ចង់បញ្ជាក់ប្រាប់ពិភពលោកថា «ចង្អុលដៃខ្មៅរបស់ខ្ញុំ គឺជាកាតព្វកិច្ចរបស់ខ្ញុំ» ។

នៅពេល «មតិអ្នក» បានលទ្ធផលជាផ្លូវការពី គ.ជ.ប. យើងនឹងចុះផ្សាយជូនពលរដ្ឋម្ចាស់ឆ្នោតជាបន្តទៀត ៕

 រូបថតផេក គ.ជ.ប.


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម