អង្គភាពប្រឆាំងអំពើពុករលួយ បើកវគ្គបណ្តុះបណ្តាល «ការកសាងសមត្ថភាពជាអ្នកដឹកនាំ»

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែមិថុនា ឆ្នាំ2022 ម៉ោង 5:08 នាទី ល្ងាច

­

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ «ការកសាងសមត្ថភាពជាអ្នកដឹកនាំ» រៀបចំឡើងដោយក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រោមសហការ និងឧបត្ថម្ភដោយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្តទៅរយៈពេល ២ គឺថ្ងៃ​ទី​៩-១០ ខែមិថុនា ឆ្នាំ ២០២២នៅសណ្ឋាគារសុខា ទីក្រុងព្រះសីហនុ  ក្រោមគណៈអធិបតីលោកជំទាវ ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

វគ្គនេះ ឧទ្ទេសនាមដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍ស្ថាប័ន និងភាពជាអ្នកដឹកនាំ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អ.ប.ព. ចំនួន ៦៦ រូប ដែលផ្តោតទៅលើ និយមន័យ និងមូលដ្ឋានគ្រឹះភាពជាអ្នកដឹកនាំ, អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងបំនិនអ្នកដឹកនាំ, អ្នកដឹកនាំក្នុងស្ថានភាពប្រែប្រួល មានចក្ខុវិស័យ និងផ្តល់សិទ្ធិសម្រេចចិត្ត និងចុងក្រោយ ការកសាងសមត្ថភាពអ្នកដឹកនាំ ។

ជំនួសមុខឲ្យឯកឧត្តម កិត្តិនីតិបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវផ្ទាល់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចបានសហការ និងឧបត្ថម្ភចំពោះគ្រប់ក្រសួង ស្ថាប័ន ដល់ការងារបណ្តុះបណ្តាលនូវធនធានមនុស្ស របសប្រទេសជាតិ ។

​លោកជំទាវឧបការី ម៉ា សូយ៉ិនដា មានប្រសាសន៍ដាស់ដឿនក្នុងពិធីបើកថា វគ្គនេះមានសារសំខាន់ណាស់​ចំពោះការផ្តល់ចំណេះដឹងភាពជាអ្នកដឹកនាំ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីដឹកនាំ ចូរយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស ដើម្បីទទួលបានជាផ្លែផ្កាយកទៅអនុវត្តឲ្យមានប្រសិទ្ធភាសមត្ថភាព និងបំនិនជាអ្នកដឹកនាំទៅលើអ្នកក្រោមឱវាទ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម