លោកជំទាវ ម៉ា សូយ៉ិនដា ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ អធិបតីបិទវគ្គបណ្តុះបណ្តាល «ការកសាងសមត្ថភាពជាអ្នកដឹកនាំ»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី11 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:27 នាទី ល្ងាច

ក្រោយពីបានប្រព្រឹត្តទៅអស់រយៈពេល ២ ថ្ងៃ (៩-១០ មិថុនា ឆ្នាំ ២០២២) នៅសណ្ឋាគារសុខា ទីក្រុងព្រះសីហនុ វគ្គបណ្តុះបណ្តាល «ការកសាងសមត្ថភាពជាអ្នកដឹកនាំ» ដែលឧទ្ទេសនាមដោយឯកឧត្តម ឧត្តមសេនីយ៍ បណ្ឌិត អេង គឹមសាន អនុប្រធានរាជបណ្ឌិតសភានគរបាលកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកអភិវឌ្ឍស្ថាប័ន​ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ត្រូវបានបញ្ចប់ និងពិធីបិទវគ្គដោយអធិបតីភាពលោកជំទាវ ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

ចំណេះដឹងផ្នែកនេះពិតជាមានសារសំខាន់ណាស់ ដែលសិក្ខាកាមទាំង ៦៥ រូប មកពីអង្គភាពប្រឆាំងអំពើពុករលួយ បានក្រេបជញ្ជក់ឲ្យក្លាយទៅជាមគ្គុទេសក៍ ឬជាអ្នកដឹកនាំ(Leadership) មានគុណភាព ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចទាំងក្នុងការិយាល័យ ឬ នាយកដ្ឋានទាំងមូល​ ដោយប្រកាន់យកឆន្ទៈ ហ៊ានលះបង់ អត់ធ្មត់ មានទេពកោសល្យ បទពិសោធ សកក្តានុពល សមត្ថភាព ភាពជាគំរូ ឆ្លាតវាងវៃ ចេះច្នៃប្រឌិត មានឥរិយាបថចេះបត់បែន ចេះទំនាក់ទំនងល្អ និងចេះជម្រុញបំផុសលើកទឹកចិត្តអ្នកក្រោមឱវាទ មានភាពជឿជាក់ និងជំនឿចិត្តលើខ្លួនឯង បង្កើនការផ្តល់ឱកាសឲ្យថ្នាក់ក្រោមបញ្ចេញមតិ បង្កើតគំនិតថ្មី រួមទាំងចេះដឹងលើការងារជំនាញ ដើម្បីសម្រេចបានគោលដៅល្អប្រសើរ ។ ការចែករំលែកចំណេះដឹង និងបទពិសោធលើ «ភាពជាអ្នកដឹកនាំ» អ្នកដឹកនាំល្អ គឺស្គាល់នូវគុណតម្លៃរបស់ថ្នាក់ក្រោម ដើម្បីជាស្ពានចម្លង ត្រូវតម្រែតម្រង់ ចង្អុលទិស និងប្រគល់សិទ្ធិ ឱកាស ដើម្បីក្លាយជាអ្នកបន្តវេនដល់អ្នកក្រោយៗទៀត ។

លោកជំទាវ ម៉ា សូយ៉ិនដា តំណាងឲ្យឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម បណ្ឌិត សាស្ត្រាចារ្យ ដែលបានចំណាយពេលដ៏មានតម្លៃ មកឈរឧទ្ទេសនាមរយៈពេល ២ ថ្ងៃ ដើម្បីចែករំលែកចំណេះដឹងថ្មី បទពិសោធខ្លឹមៗប្រកបដោយគុណភាព និងសារប្រយោជន៍ ជូនដល់សិក្ខាកាម ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម