កូនស្រីមាសម្តាយ ចូរកូនចងចាំទុកពាក្យប្រៀនប្រដៅ ២៦ ចំណុចខាងក្រោម

នារីថ្ងៃសុក្រ ទី17 ខែមិថុនា ឆ្នាំ2022 ម៉ោង 6:27 នាទី ល្ងាច

 

ដំបូន្មានរបស់ម្តាយដល់កូនស្រី គឺជារឿងល្អ ផ្តល់តម្លៃមាសដល់មិត្តអ្នកអាន ត្រូវអាន និងចងចាំកុំឲ្យភ្លេច ព្រោះអ្នកនិពន្ធខ្លួនឯងក៏មានម្តាយធ្លាប់អប់រំផ្តល់ដំបូន្មានសម្រាប់ប្រើក្នុងជីវិតឲ្យរុងរឿងផងដែរ ។ គេហទំព័រ «មតិអ្នក»សូមលើកយក ២៦ ចំណុចរបស់អ្នកម្តាយផ្តល់ឲ្យកូនចងចាំ ដូចខាងក្រោម ៖

១. គ្មានប្រាក់ឯណា សុខចិត្តចំណាយ ដូចនឹងប្រាក់របស់កូនទេ

២. គ្មានសេចក្តីស្នេហាពីបុរសណាម្នាក់ អាចបំពេញជីវិតរបស់ស្ត្រីណាម្នាក់បានឡើយ កូនត្រូវតែស្រឡាញ់ខ្លួនឯងជាងអ្នកណាទាំងអស់ ។

៣. កិត្តិយស និងកេរ្តិ៍ឈ្មោះ គឺជាអ្វីដែលកូនគួរប្រកាន់ខ្ជាប់ ហើយក៏គ្មានទ្រព្យសម្បត្តិណាអាចទិញព្រលឹងរបស់កូនបានដែរ ។

៤. សុខភាពសំខាន់ជាងអ្វីៗទាំងអស់ ហើយមានតម្លៃថ្លៃ មិនអាចរកទិញបាន

៥. កូនមិនមែនជាតារានៅមុខកាមេរ៉ាឡើយ មិនមែនឆាកសម្រាប់ឲ្យគេថត គឺត្រូវធ្វើដោយខ្លួនឯង ។

៦. កញ្ចក់មិនមែនមកអធិប្បាយអំពីភាពស្រស់ស្អាតទេ សូមក្រឡេកមើលខ្លួនឯងដោយក្ដីស្រឡាញ់ កូនស្រស់ស្អាតតាមបែបរបស់ខ្លួនឯង ។

៧. កុំកំណត់ពាក្យណាមួយ ទៅលើសក្តានុពលរបស់កូន អាជីពរបស់កូន ទស្សនៈរបស់កូន និងអនាគតរបស់កូន

៨. គូជីវិតជ្រើសរើសឲ្យបានល្អ

៩. មានកូនត្រូវចិញ្ចឹមឲ្យបានល្អ

១០. ប្រសិនប្រឈមមុខនឹងមនុស្សអាក្រក់ សូមមើលដោយក្តីស្រឡាញ់ ហើយពិភពលោកទាំងមូលនឹងញញឹមរាល់ព្រឹកក្នុងថ្ងៃថ្មីរបស់កូន ដោយក្ដីអំណរ។

១១. គ្រប់មនុស្សមិនមែនសុទ្ធតែអាក្រក់ ហើយក៏មិនមែនសុទ្ធតែល្អចំពោះកូនដែរ ដើម្បីជាមនុស្សល្អ កូនត្រូវតែញែកពួកគេចេញឲ្យដាច់ និងការពារខ្លួនឯងឱ្យបានល្អ។

១២. ចូរអភ័យទោសឲ្យគេ

១៣. ជីវិតមិនមែនជាធនាគារ មិនត្រូវផ្ញើនឹងអ្នកណា ចូរទទួលខុសត្រូវជីវិតខ្លួនឯង ១០០%

១៤. អ្នកដឹកនាំដែលល្អបំផុតក្នុងជីវិត ដែលកូនត្រូវស្វែងរកឲ្យខ្លួនឯង គឺខ្លួនកូននោះឯង !

១៥. កូនរឹងមាំបាន ស្មើនឹងការប្តេជ្ញាចិត្តរបស់បេះដូងកូន

១៦. ចូរកូនរាបសា ទន់ភ្លន់ តែកុំទន់ខ្សោយ

១៧. សមភាព (ពេលណាក៏ដោយ ដែលកូនបានល្អ ចូរកុំភ្លេចថាយើងមកពីចំណុចណា ហើយធ្វើអ្វីគ្រប់យ៉ាងឲ្យដូចដើម ។

១៨. ការងារផ្ទះមិនមែនជាការងាររបស់ស្ត្រីតែម្នាក់នោះទេ ប៉ុន្តែប្រសិនបើវាជាការងារ (របស់) ផ្ទះ ត្រូវ​មាន​ឆន្ទៈ​ជួយ​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត ។

១៩. កុំត្រចៀកស្រាល កុំ​ចាញ់ការលួងលោម​ដោយ​ងាយ ព្រោះអ្វីដែលកូនទទួល នឹងបណ្ដុះកូនបន្តិចម្តងៗ ឱ្យក្លាយជាមនុស្សពិតប្រាកដ ។

២០. គំនិតយោបល់របស់មនុស្ស មានទាំងថោក និងថ្លៃ ចូរវាយតម្លៃវាឲ្យបានត្រឹមត្រូវ ហើយរសើទិញឱ្យល្អ ។

២១. ពេលវេលាមានតម្លៃ កុំប្តូរវាដោយការស្តីបន្ទោសនរណាម្នាក់ ចូរចេញទៅបង្កើតអ្វីដែលល្អ និងមានប្រយោជន៍ល្អជាង ។

២២. កំហុសអាចចាប់ផ្តើមឡើងវិញ ដួលអាចក្រោកឡើង នេះជាសច្ចៈធម៌ ជាធម្មជាតិ និងធម្មតា ។

២៣. ស្នាមញញឹម គឺជាការតុបតែងដ៏ស្រស់ស្អាតបំផុតរបស់មនុស្សស្រី។

២៤. ចូរប្រកួតប្រជែងជាមួយខ្លួនអ្នកម្នាក់តែប៉ុណ្ណោះ

២៥. បើកូនមានកំហុសត្រូវចេះសុំទោស ត្រូវថ្លែងអំណរគុណ និយាយឲ្យជាប់មាត់

២៦. ចូរចាំថា «ម្តាយស្រលាញ់កូន ស្រឡាញ់ជារៀងរហូត»


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម