មេទ័ពកម្ពុជា និង ថៃ ជួបគ្នានៅភ្នំពេញ

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែមិថុនា ឆ្នាំ2022 ម៉ោង 6:29 នាទី ល្ងាច

 

អត្ថបទ សាវុឌ្ឍ៖

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក ប្រាវិត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី ១៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ។

ភាគីទាំងពីរបានពិភាក្សា ក្នុង​ការ​គាំទ្រ​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ រួមទាំងការពង្រឹងឯកភាព សាមគ្គីភាពតែមួយរបស់អាស៊ាន ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ ។

​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វិត បានសម្តែង​ការ​ដឹងគុណ​ចំពោះ​ប្រទេស​កម្ពុជា ក្នុងការជួយគាំទ្រការបង្រ្កាបបទល្មើសផ្សេងៗ និងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននាពេលកន្លងមក រួមទាំងការជួយថែរក្សាប្រជាជនថៃនៅកម្ពុជា និងសន្តិភាពតាមព្រំដែនផងដែរ ។ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការខាងយោធា និងសហប្រតិបត្តិការស្ថាបនាលើគ្រប់វិស័យ ដើម្បីសុវត្ថិភាព និងសន្តិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណថៃ ចំពោះការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM លើកទី១៦ ក៏ដូចជាគាំទ្រចលនារួមគ្នានៃយន្តការសន្តិសុខនៅគ្រប់កម្រិត ។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងសន្តិសុខរួមគ្នានៃប្រទេសទាំងពីរមានលក្ខណៈស្ថាបនា ដោយសង្កត់ធ្ងន់ថា យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងតំបន់ក្នុងស្ថានការណ៍ និងពិភពលោក ជាមួយ​នឹង​ភាព​ស្មុគ​ស្មាញ ដោយ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​សហការ​ជាមួយ​ប្រទេស​ថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម