សម្តេចតេជោ ហួសចិត្ត មានអ្នកស្នើទិញរថយន្តទំនើបចុះមូលដ្ឋាន!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:28 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហួសចិត្ត ដោយមានស្ថាប័នរដ្ឋមួយបានដាក់សំណើសុំទិញរថយន្តពីរគ្រឿង សុទ្ធតែស៊េរីទំនើបផលិតឆ្នាំ ២០២២ ដើម្បីទុកចុះមូលដ្ឋាន! «វាគ្មានហេតុផលចុះមូលដ្ឋានអីទេ ខ្ញុំមិនស្គាល់ការងារអស់ហ្នឹង!​ បើយកមកអ្នកណាជាអ្នកជិះ ប្រធានអង្គភាពជាអ្នកជិះ !» ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំបានចារត្រលប់ទៅវិញថា ថវិកាកំពុងជួបការលំបាក​មិនអនុញ្ញាតឲ្យទិញទេ!» ។ «ផ្អាកសិន... ​​ហេតុការណ៍ខ្លះពន្យារបាន​យើងត្រូវពន្យារ,​ សម្តេចឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុគ្រប់គ្រងឲ្យបានម៉ឺងម់ាត់ ។ សម្តេចថា មិនអាចឲ្យអស់ទុនបម្រុងនោះទេ​ នាំគ្នាចេះតែចាយៗៗៗ សូមអ្នកទាំងអស់គ្នាសុំកុំលើកសំណើ ហើយអ្នកខាងក្រោមនោះទៀត កុំរពឹសដៃលើកសំណើ តែលើកសំណើមក រដ្ឋមន្ត្រីទើសទាល់ ក៏ស៊ីខ្វោក​ រួចមកដល់នាយករដ្ឋមន្ត្រី​​ ។

សម្តេចតេជោក៏បានលើកដែរថា ប៉ុន្តែកន្លែងខ្លះវាចាំបាច់ ដែលត្រូវធ្វើ មិនចាំបាច់សួរទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្តេចចារយកតែម្តង ។

សម្តេចតេជោបានស្នើឲ្យយកចិត្តទុកដាក់សន្សំសំចៃថវិកាក្នុងការចំណាយ កន្លែងណាដែលត្រូវចាយ គប្បីចាយ កន្លែង​ណាមិនគប្បីចាយ​ ត្រូវផ្អាកចាយសិនទៅ ឬក៏កុំចាយ ឬពន្យារការចាយសិន ដើម្បីធានាឲ្យមានតុល្យភាពក្បាលចេញ-ចូល នេះសម្តេចតេជោ ចង់មានប្រសាសន៍ទាំងថ្នាក់ជាតិ​​ និងថ្នាក់ក្រោមជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម