«ល្បុកតោ»របស់ខ្មែរលើកដំបូង ដាក់ចូលក្នុងស៊ីហ្គេម ២០២៣ លើកទី ៣២​ នៅកម្ពុជា​

កីឡាថ្ងៃពុធ ទី06 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:29 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

កីឡាស៊ីហ្គេម ២០២៣​ (Sea Games 2023) រៀបចំឡើងលើកទី ៣២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលប្រារព្ថឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ាន​នាប្រទេសសិង្ហបុរី ។

លេខាធិការគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមស៍របស់កម្ពុជា​ បានផ្សព្វផ្សាយថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធាន ហើយរាប់ថយក្រោយ ៣០០​ថ្ងៃ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមស៍ ២០២៣ និង អាស៊ាន​ ប៉ារ៉ា ហ្គេមស៍​ ២០២៣ ​នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨​ ខែធ្នូ​ ឆ្នាំ ២០២៣ ។

ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ បានប្រកាសប្រភេទកីឡាប្រកួតចំនួន ៤០​ប្រភេទ ។ សម្រាប់កីឡាអន្តរជាតិនៅអូឡាំពិក ស៊ីហ្គេម​នៅ​វៀតណាម ដោយកាត់ផ្តាច់កីឡាជិះសេះ រួម​ទាំង​បាល់​ឱប​ដែល​នៅ​មិន​ទាន់​បាន​រៀបចំ​ឡើង​វិញ ។ ម្ចាស់ផ្ទះក៏បានសម្រេចចិត្តដាក់បញ្ចូលកីឡាប្រដាល់កម្ពុជា ល្បុកតោ ជាលើកដំបូងនៅក្នុងស៊ីហ្គេម និងក្បាច់គុនកូរ៉េជាលើកដំបូង រួមទាំងកីឡាដូចជាArnis ក្បាច់​គុន​ហ្វីលីពីន និង​វ៉ូវីណាម ​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​​នេះ​ដែរ។

ប្រភេទទី 1 : អត្តពលកម្ម ហែលទឹក

ប្រភេទទី 2 (កីឡាអន្តរជាតិ): វាយសី, បាល់បោះ (ទាំង 5X5 និង 3X3), ប្រដាល់សកល, ប៊ីយ៉ា ស្នូកឃឺ, កង់, ទូកកានូ-កាយ៉ាក់-ទូកវែងប្រពៃណី, ទូកចែវ, អុក, រាំ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, កីឡាវាយកូនឃ្លីលើតុ យូដូ,​ ការ៉ាតេ, ប្រដាល់សេរី, ប៉េតង់ (ប៊ូល), ទូកក្តោង, សេប៉ាកតាក្រ, វាយកូនបាល់, តេក្វាន់ដូ, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, លើកទម្ងន់, វូស៊ូ ។ ប្រភេទទី ៣ (កីឡាម្ចាស់ផ្ទះ)៖ អានីស, ល្បុកតោ, កាយវប្បកម្ម, កីឡាវាយកូនបាល់, ជូជីស៊ូ, ជិះស្គី, ប្រដាល់សេរី, បូហ្គាតូ, វ៉ូវីណុម, សិល្បៈក្បាច់គុនកូរ៉េ ។ល។

ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋាន «មរតកតេជោ» ដែលទទួលមនុស្សបាន ៦៥.០០០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម