វៀតណាមចេញបញ្ជាឲ្យមន្ទីរពេទ្យ ខេត្ត ស្រុក ត្រៀមទទួលអ្នកជំងឺគ្រុនឈាមដែលរាលដាលខ្លាំង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:48 នាទី ល្ងាច

រូបថត REUTERS

 

ដោយ សូរ្យសែង៖


ក្រសួងសុខាភិបាលវៀតណាម បានផ្សព្វផ្សាយថា ចំនួនអ្នកជំងឺឆ្លងគ្រុនឈាមកើនឡើង បើប្រៀបនឹងឆ្នាំ ២០២១ និងឲ្យមន្ទីរពេទ្យផ្សេងៗ ត្រៀមទទួលអ្នកជំងឺបន្ថែម ។

បច្ចុប្បន្នប្រទេសវៀតណាម រកឃើញអ្នកជំងឺគ្រុនឈាមចំនួន ៨៩.១២០ នាក់ ក្នុងរយៈពេល ៦ ខែឆ្នាំនេះ កើនឡើងពី ៣៥.៩៣៦ នាក់កាលពីឆ្នាំមុន ១៤៨% និងបាត់បង់ជីវិតកើនឡើង ៣ ដងបើធៀបនឹងឆ្នាំមុន ។

វៀតណាមមានប្រជាជន ៩៨ លាននាក់ មានអ្នកជំងឺគ្រុនឈាម ១១០.០០០ នាក់ក្នុងមួយឆ្នាំមុន ។ ការឆ្លងរាលដាលខ្លាំងចាប់ពីខែមីនា ដល់ខែតុលា ។

មានការចេញបញ្ជាថា «រាល់មន្ទីរពេទ្យ ទាំងក្នុងពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ត្រូវត្រៀមទទួលអ្នកជំងឺ និងព្យាបាលដែលមានអាការធ្ងន់ធ្ងរ» ។ ការចេញបញ្ជានេះ ដោយសារជំងឺនេះកាន់តែរាលដាលកើនឡើងមិនឈប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម