អាចមានសង្គ្រាមនុយក្លេអ៊ែរ! រុស្ស៊ីគំរាមវាយបក «ថ្ងៃបញ្ចប់ពិភពលោក» ប្រសិនអ៊ុយក្រែន និងលោកសេរី វាយគ្រីមៀ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:56 នាទី ល្ងាច

 

ពី mgronline ដោយ សូរ្យសែង៖

អ៊ុយក្រែន និងមហាអំណាចលោកខាងលិច បានបដិសេធមិនទទួលស្គាល់ថា គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូស្គូ ។ ហានិភ័យនៃការគំរាមកំហែងជាប្រព័ន្ធដល់រុស្ស៊ី និងការវាយប្រហារណាមួយពីខាងក្រៅ មក​ក្នុង​ភូមិភាគនេះ ​នឹង​ជំរុញ​ឱ្យ​មាន​ការ​វាយ​តបយ៉ាងធ្ងន់ ដែលអាចនិយាយថា «ថ្ងៃបញ្ចប់ពិភពលោក (Judgment Day)» នេះជាការ​ព្រមាន​របស់​អតីត​ប្រធានាធិបតី ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) កាលពី​ថ្ងៃ​អាទិត្យ ទី ១៧ កក្កដា ។

រុស្ស៊ី​បញ្ចូល​គ្រីមៀ ដែលមានទីតាំងនៅសមុទ្រខ្មៅ បានពីអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីដែលគាំទ្រទីក្រុងមូស្គូនៅក្នុងទីក្រុងគៀវ ត្រូវបានផ្តួលរំលំចំពេលមានការតវ៉ាតាមដងផ្លូវក្នុងទីក្រុងមូស្គូ បន្ទាប់មកបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួនប្រដាប់អាវុធដែលគាំទ្ររុស្ស៊ី នៅតំបន់ ដុនបាស (Donbas) នៅភាគខាងកើតអ៊ុយក្រែន ។

នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនៅគ្រីមៀ សារព័ត៌មាន Tas News បានដកស្រង់សម្តីលោក ម៉េដវេដេវ​ ថា «ថ្ងៃបញ្ចប់នៃពិភពលោកនឹងមកដល់យ៉ាងលឿន និងយ៉ាងធ្ងន់ធ្ងរ»។ លោកមិនបាននិយាយលម្អិតបន្ថែមទេ តែមុននេះគាត់ធ្លាប់ព្រមានសហរដ្ឋអាមេរិកម្តងហើយថា ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ក្នុង​ការ​ព្យាយាម​ដាក់​ទណ្ឌកម្ម​លើ​មហាអំណាច​នុយក្លេអ៊ែរ​ដូច​រុស្ស៊ី ស្តីពីប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ដោយនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ។

មតិរបស់គាត់ត្រូវបានចាក់ផ្សាយមួយថ្ងៃ បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានបង្ហាញថា គ្រីមៀដែលនៅតែត្រូវបានទទួលស្គាល់ដោយភាគច្រើននៃពិភពលោកថាជាផ្នែកមួយរបស់អ៊ុយក្រែន វាអាចជាគោលដៅវាយប្រហារដោយមីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ។

លោក វ៉ាឌីម ស្គីប៊ីស្គី (Vadim Skibitsky) មន្ត្រីនៃសេវាកម្មស៊ើបការណ៍យោធាអ៊ុយក្រែន គាត់ត្រូវបានគេសួរក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរសទស្សន៍ប៉ុស្តិ៍លេខ១​ ថា តើត្រូវប្រើរ៉ុក្កែត HIMARS ដើម្បីវាយប្រហារគោលដៅគ្រីមៀដែរឬទេ?

លោក​បាន​ឆ្លើយ​ថា រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ទឹកដី​អ៊ុយក្រែន​ពី​តំបន់​គ្រីមៀ និង​សមុទ្រ​ខ្មៅ ដូច្នេះ ទាំង​នេះ​ជា​គោល​ដៅ​សម​ស្រប​ផង​ដែរ ។ គ្រីមៀមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ក្នុង​នោះ​រួម​ទាំង​ទីតាំង​នៃ​ទីស្នាក់ការ​នានា នៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅទីក្រុងសេវ៉ាស្តូប៉ូល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម