១០ឆ្នាំ ប្រសូតបានសៀវភៅ «អាថ៌កំបាំងក្រៅឆាក»

ចំណេះដឹងទូទៅថ្ងៃសុក្រ ទី22 ខែកក្កដា ឆ្នាំ2022 ម៉ោង 9:38 នាទី ព្រឹក


សៀវភៅ “អាថ៌កំបាំងក្រៅឆាក” របស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលជាស្នាដៃថ្មីរបស់លោក ពុយ គា ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយហើយ។ សៀវភៅដែលមានកម្រាស់ជាង២០០ទំព័រ ពោរពេញទៅដោយរឿងរ៉ាវនិងអាថ៍កំបាំងជច្រើនស្ទើររាប់មិនអស់ធ្វើឱ្យអ្នកអានជក់ចិត្ត និងដិតអារម្មណ៍នូវសំណេរខ្លះរហូតដល់លួចញញឹម និងលួចសើច ក្រោយពី អានដល់វគ្គទាំងនោះ ។

លោក ពុយ គា បានថ្លែងថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីសរសេរចេញជាសៀវភៅមួយក្បាលនេះ បន្ទាប់ពីលោកបានសន្សំព័ត៌មានល្អៗក្នុងគោលបំណងដើម្បីចែកជូនពលរដ្ឋខ្មែរដែលចង់ស្វែងយល់ពីទំនាក់ទំនងការបរទេស ពិធីការ របៀបធ្វើការងារ និងអាកប្បកិរិយា ក៏ដូចជារឿងអាស្រូវរបស់មេដឹកនាំអាស៊ាន និងពិភពលោកដែលគួរចៀសវាង ឬយ៉ាងណា? លោកអ្នកអាចរកទិញសៀវភៅក្រោមចំណងជើង «អាថ៌កំបាំងក្រៅឆាក» នៅតាមស្តង់កាសែត និងបណ្ណាគារហើយ ឬតាមទូរស័ព្ទ និងតេឡេក្រាមលេខ៖ 081 299 598

  

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម