អង្គភាពប្រឆាំងអំពើពុករលួយ ដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែកក្កដា ឆ្នាំ2022 ម៉ោង 8:21 នាទី ល្ងាច

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវទៅលើ ករណីឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត: ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំ ខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។

 

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែងរបស់អតីតអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើឯកឧត្តម ឈួរ ច័ន្ទឌឿន និងតាមការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង

ឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ផ្តិតមេដៃ

 

រូបថតផេកអង្គភាពប្រឆាំងអំពើពុករលួយ

  


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម