បទវិភាគអន្តរជាតិ៖ ទាក់ភ្នែកជាមួយនឹងនយោបាយការទូតរបស់ ចូកូ វីដូដូ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ

ថ្ងៃនេះ (២៥ កក្កដា) យើងនឹងឃើញប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ហោះទៅប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន ហ្ស៊ី ជិនពីង និង នាយករដ្ឋមន្ត្រី លី ឃើឈៀង ។ ទស្សនកិច្ចនេះ ត្រូវបានគេចាត់ទុកថាមានអត្ថន័យពិសេស ព្រោះលោក វីដូដូ ជាមេដឹកនាំអន្តរជាតិលើកដំបូង ដែលមេដឹកនាំចិនយល់ព្រមឲ្យជួបផ្ទាល់ក្នុងរយៈពេល ២ ឆ្នាំដែលមិនធ្លាប់មាន ។

លោក វីដូដូ បានទទួលការអញ្ជើញពីលោក ហ្ស៊ី ជិនពីង ដើម្បីចូលរួមប្រជុំជាមួយលោក និងជាមួយលោក លី ឃើឈៀង នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ និងថ្ងៃស្អែក (២៥-២៦ កក្កដា) ។

របៀបវារៈផ្លូវការគឺជាការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាសំខាន់ៗ ក្នុងតំបន់ និងសកលលោក ។ នេះជា​សញ្ញា​ដ៏​សំខាន់​មួយ​ដែល​ចិន​កំពុង​បើក​ទ្វារ​ទទួល​មេដឹកនាំ​បរទេស បន្ទាប់ពីមិនបានស្វាគមន៍ភ្ញៀវបរទេសតាំងពីកូវីដ-១៩ រាតត្បាតនៅឆ្នាំ ២០២០ មក​ ។

តួនាទីរបស់លោក វីដូដូ ក្នុងនាមជាអ្នកការទូតពិភពលោកកាន់តែមានភាពច្បាស់ឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ កាលពីសប្ដាហ៍​មុន លោក​បានហោះ​ទៅ​ទីក្រុង​មូស្គូ​ដើម្បី​ជួប​ជាមួយ​លោក​ពូ ទីន ។ បន្ទាប់មក បានជិះយន្តហោះទៅទីក្រុងគៀវរបស់អុយក្រែន ដើម្បីចាប់ដៃជាមួយប្រធានាធិបតី សេលេនស្គី ជាកន្លែងដែលគាត់បាននាំយកសារពី ពូទីន ផ្ញើឲ្យ ។ គាត់ក៏បានផ្តល់ជូនខ្លួនគាត់ ដើរតួជាអ្នកសម្រុះសម្រួលសម្រាប់គូប្រយុទ្ធនៅក្នុងសង្គ្រាមអ៊ុយក្រែនផងដែរ ។

មុនហោះទៅទីក្រុងម៉ូស្គូ វីដូដូ បានទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីជួបមេដឹកនាំ G7 ដោយឡែកជួបប្រធានាធិបតី ចូ បៃដេន ជាមុនសិន បន្ទាប់មកទើបជួបលោក ពូទីន និង សេលេនស្គី ។

លោក ពូទីន និយាយថា នឹងទៅចូលរួម ​G-20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥-១៦ កក្កដា ឆ្នាំ ២០២២ ។ រីឯ ហ្ស៊ី ជិនពីង និង ចូ បៃដេន មិនទាន់ច្បាស់ថាទៅឬយ៉ាងណានោះទេ ។

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង អ៊ី ដែលទើបមកបំពេញទស្សនកិច្ចនៅប្រទេសថៃថ្មីៗនេះ បានប្រាប់នាយករដ្ឋមន្ត្រីថៃថា ប្រសិនបើគ្មានការរំខានណាមួយទេនោះ ប្រធានាធិបតី ហ្ស៊ី ជិនពីង នឹងមកចូលរួមកិច្ចប្រជុំ APEC ។

ប៉ុន្តែគេដឹងប្រាកដណាស់ថា លោក បៃដេន កំពុងរៀបចំពិភាក្សាជាមួយលោក ហ្ស៊ី អំពីការកាត់បន្ថយពន្ធលើទំនិញ ចិនទៅកាន់សហរដ្ឋអាមេរិក ។ កាលពីសម័យ​លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​បាន​គេ​ប្រើ​ជា​អាវុធនេះ​ប្រឆាំងនឹងចិន ។

រឿងនេះបានចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំ ២០១៨ នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសពន្ធ ២៥% លើទំនិញចិនដែលមានតម្លៃ ៣៤ ពាន់លានដុល្លារ ។ បន្ទាប់ពីនោះ ការចុះបញ្ជីផលិតផលថ្មីត្រូវបានបញ្ចូលទៅក្នុងបញ្ជី ដែលនាំឱ្យតម្លៃសរុបដល់ទៅ ៣៧ ពាន់លានដុល្លារ ។

លោក ចូ បៃដេន កំពុង​ពិចារណា​លុប​ចោល​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​អតិផរណា ដែលបានកើនឡើងជាង ៩% នៅក្នុងខែមិថុនាឆ្នាំនេះ ប៉ុន្តែមិនមែនមានន័យថា ទីក្រុងវ៉ាស៊ីនតោននឹងឈប់ប្រកួតប្រជែងជាមួយទីក្រុងប៉េកាំងនៅលើទីផ្សារពិភពលោកនោះទេ ។

ដូច្នេះនៅពេលដែលយើងបានឃើញមេដឹកនាំឥណ្ឌូនេស៊ីលេងហ្គេមការទូតពីលើពពក ដោយហោះហើរឆ្ពោះទៅរក ហ្ស៊ី ជិនពីង ថ្ងៃនេះ ច្បាស់ណាស់ថានឹងដឹងអំពីគោលនយោបាយសកម្មរបស់មិត្តយើងនៅក្នុងប្រទេសអាស៊ាននេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម