ពីក្មេងនៅលើគំនរសំរាម ក្លាយជាបរវរកញ្ញាចក្រវាលថៃ 2022

តារាថ្ងៃអាទិត្យ ទី31 ខែកក្កដា ឆ្នាំ2022 ម៉ោង 11:35 នាទី ព្រឹក

ដោយ សាវុឌ្ឍៈ 

អែនណា អាយុ ២៣ ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ក្សេតសាស្ត្រ ខាងផ្នែកសិល្បៈ និងវិទ្យាសាស្ត្រ ។ នាងធំដឹងក្តីឡើងស្ថិតនៅលើគំនរសំរាម ដោយសារឪពុកម្តាយធ្វើជាកម្មករប្រមូលសំរាមនៅទីក្រុងបាងកក ។

លើស​ពី​នេះ​ទៀត នាង​ក៏​បាន​ចម្រើន​វ័យ​ព ​ត្រូវ​រស់នៅ​ជាមួយ​ជីតា​របស់គាត់ ដោយសារ​ម្តាយ​របស់គាត់​ធ្វើការ​យ៉ាង​លំបាក​ ជីដូនរបស់នាងបួសជាដូនជី ហើយក៏បានយកនាងទៅរស់នៅជាមួយ ។

មាគ៌ានៃការប្រកួតរបស់ អែនណា មានភាពដ៏ស្រស់ស្អាត ក្លាយជាបេក្ខនារីមួយរូបនៃបវរកញ្ញាថៃឆ្នាំ ២០២០ និងជាម្ចាស់ជ័យលាភីលេខ ២ ផងដែរ ។

ក្រៅពីនេះ នាងបានតំណែងជា Miss Nobile Thailand 2018 បន្ទាប់​ពី​ការ​ប្រកួត​នាង​បានបាន​ភ្លក្ស​ការងារ​សម្ដែង​ពេញ​លេញ ធ្លាប់ជាតួសម្តែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៨ មុនពេលត្រឡប់មកចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២២ លើកនេះ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម