បើទៅនឹងមានសង្គ្រាម! តោះសាកទាយលមើល៍ តើប្រធានសភាសហរដ្ឋអាមេរិក ទៅតៃវ៉ាន់ឬមិនទៅ?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី31 ខែកក្កដា ឆ្នាំ2022 ម៉ោង 12:17 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

កាលពីថ្ងៃសៅរ៍ ទី 30 ខែកក្កដា ចិនគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹកក្បែរកោះពីងតាន (Pingtan) ខេត្តហ៊្វូជៀន ទល់មុខកោះតៃវ៉ាន់ ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ព័ត៌មាន​ពី​សមាជិក​សភា​អាមេរិក លោកស្រី ណេនស៊ី ផេផូស៊ី (Nancy Peposi) ទៅទស្សនកិច្ចនៅតៃប៉ិ កោះតៃវ៉ាន់ ។

អាជ្ញាធរសុវត្ថិភាពដែនសមុទ្រពីងតាន ចេញការព្រមាននៅដែនសមុទ្រ អំពីសមយុទ្ធនៅល្ងាចថ្ងៃព្រហស្បតិ៍ (២៨ កក្កដា) ម៉ោងក្នុងស្រុក និងបាននិយាយថា «បេសកកម្មហ្វឹកហាត់គ្រាប់ពិត» ។

ភាពតានតឹងរវាងអាមេរិក និងប្រទេស​ចិន ធ្វើឲ្យ​មានការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់លោកស្រីប្រធានសភា ។ ​ប្រធានាធិបតី​ចិន​  ហ្ស៊ី ជិនពីង (Xi Jinping) បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក ចូ បៃដេន (Joe Biden) តាម​ទូរសព្ទ​នៅ​ពាក់​កណ្តាល​សប្តាហ៍មុន​នោះថា «ប្រសិនបើអ្នកលេងជាមួយភ្លើង ភ្លើងនឹងឆេះអ្នក» ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែក ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះគ្មានមនុស្ស បើកមួយគ្រឿង ដែលហោះពីលើកោះដុងយីង (Dongying) ដែលគ្រប់គ្រងដោយតៃវ៉ាន់ ។ ចិនមិនបានច្រានចោលនូវយន្តហោះគ្មានមនុស្សបើកនេះទេ គឺចិនត្រូវបានប្រើដើម្បីប្រមូលទិន្នន័យស៊ើបការណ៍នៅក្នុងតំបន់នោះ ។

លោកស្រី ផេឡូស៊ី បាន​ចាកចេញ​ពី​សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃ​សុក្រ ២៩ កក្កដា ក្នុង​កម្មវិធី​ទស្សនកិច្ច​នៅ​អាស៊ី ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​នាង​នឹង​ទៅ​លេង​តៃវ៉ាន់​ឬ​អត់​នោះ​ទេ ។

មន្ទីរបញ្ចកោណបានបង្កើតផែនការសុវត្ថិភាពដែលមានកងនាវា និងហ្វូងបក្សីដែក ដើម្បីធានាសុវត្ថិភាពលោកស្រី ប្រសិន​បើ​លោកស្រី​សម្រេច​ចិត្ត​បន្ត​គម្រោង​ធ្វើ​ដំណើរ​ទៅ​​កោះ​តៃវ៉ាន់ ៕

 

ប្រភព CNN


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម