ថៃ-កម្ពុជា ជិះកង់ទេសចរណ៍រួមគ្នា ត្រាត-កោះកុង បើកទេសចរណ៍ពីរខេត្ត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:35 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ ៖

ប្រជាពលរដ្ឋខ្មែរ-ថៃ ចំនួន ៥០០នាក់ ចូលរួមសកម្មភាពជិះកង់ « ថៃ-កោះកុង រួមគ្នាឆ្នាំ ២០២២ (Bike Together 2022)» លើកទី៣ នាថ្ងៃទី ២៨-២៩ កក្កដា ដើម្បីបើកខេត្តទេសចរណ៍ចំនួន២ ខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ឡើងវិញ ។

ការជិះកង់ទេសចរណ៍នេះ ជាការជំរុញវិស័យសេដ្ឋកិច្ចឡើងវិញ ក្រោយស្ថានការណ៍រាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ទូទាំងពិភពលោក ហើយវិស័យទេសចរណ៍ក៏បានធ្លាក់ចុះ ។

អ្នក​ជិះ​កង់​នឹង​ចេញ​នៅចំណុចវត្តហាតសាយដេង ឆ្លង​កាត់​ច្រក​ព្រំដែន​អចិន្ត្រៃយ៍​នៅ​បាន​ហាត​ឡេក ដោយអភិបាលខេត្តកោះកុងលោកជំទាវ មិថុនា ភូថង ស្វាគមន៍អ្នកជិះកង់មកពីប្រទេសថៃនៅរមណីយដ្ឋានកោះកុង បន្ទាប់មកបានបន្តដំណើរទៅកាន់វត្តប៉ាក់ខ្លង ។

អ្នកជិះ​កង់​ឆ្លងកាត់​ស្ពាន​ស្ទឹង​ង៉ាម ឬ​ទន្លេ​ខ្លងឃឿន និងបញ្ចប់នៅខេត្តកោះកុង ប្រទេសកម្ពុជា ។ ចម្ងាយផ្លូវសរុប ៥០ គីឡូម៉ែត្រ អ្នកជិះកង់ជាផ្លូវការជាង ៥០០ នាក់បានចូលរួម ជនជាតិថៃប្រមាណ ៣០០ នាក់ និងខ្មែរ ៦០០ នាក់ លើសពីនេះ ប្រាក់ចំណូលក្រោយការកាត់ចេញនៃការចំណាយ បានជួយដល់មូលនិធិជំរុញទេសចរណ៍ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត។

លោកស្រី វីយ៉ាដា សួង អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ ខេត្តត្រាត មានប្រសាសន៍ថា សកម្មភាពជិះកង់ពីរប្រទេសនេះ វានឹងក្លាយជាការចាប់ផ្តើមនៃការធ្វើដំណើរទេសចរណ៍រវាងប្រទេសទាំងពីរបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Covid-19 ដែលបណ្តាលឱ្យទេសចរណ៍អន្តរជាតិត្រូវបញ្ឈប់។

ចាប់ពីពេលនេះតទៅ ការធ្វើដំណើរនឹងត្រឡប់មកវិញជាផ្លូវការម្តងទៀត ។ កម្ពុជា​បាន​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​យ៉ាង​ច្រើន​ទាំង​ខេត្ត​កោះកុង និងនៅក្រុងព្រះសីហនុ ដែលអាចតភ្ជាប់ទៅភាគខាងត្បូងវៀតណាមផងដែរ ។

ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ និងប្រជាពលរដ្ឋ ហើយពិធីនេះ ក៏មានថ្នាក់រដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានទេសចរណ៍ក្នុងរដ្ឋាភិបាលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម