ហ្វីលីពីនផ្លាស់ប្តូរចិត្ត ឈប់ទិញឧទ្ធម្ភាគចក្រពីរុស្ស៊ី ដោយសារក្រែងចិត្ត«បងធំ» !

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែសីហា ឆ្នាំ2022 ម៉ោង 6:13 នាទី ល្ងាច

ដោយ សូរ្យសែង៖

រដ្ឋាភិបាលហ្វីលីពីនបរាជ័យ ចំពោះកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ (Helicopter) ជាមួយប្រទេសរុស្ស៊ី ដោយសារការក្រែងចិត្តពីមហាមិត្ត«បងធំ»សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ។

អតីតរដ្ឋមន្ត្រីការពារជាតិលោក ដេលហ្វីន ឡូរ៉េហ្សាណា (Delfin Lorenzana) បាននិយាយថា ការបញ្ចប់កិច្ចព្រមព្រៀងតម្លៃ 227 លានដុល្លារ ដើម្បីទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន 6 គ្រឿងពីប្រទេសរុស្ស៊ី គឺជាការសម្រេចចិត្តមួយដែលបានធ្វើឡើងកាលពីខែមុន មុនពេលបញ្ចប់អាណត្តិរបស់លោកក្នុងរដ្ឋាភិបាលចាស់កាលពីថ្ងៃទី 30 ខែមិថុនា ។

 

លោក ដេលហ្វីន បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិកច្បាស់ជាមិន​ពេញ​ចិត្តយើងទេ​ «យើង​អាច​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម» ប្រសិនបើហ្វីលីពីនបន្តកិច្ចព្រមព្រៀងនេះជាមួយរុស្ស៊ី ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ។

លោក ចូស៍ ម៉ានូអែល រ៉ូមូលដេស (Jose Manuel Romualdez) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានផ្តល់ព័ត៌មានស្រដៀងគ្នាថា កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រពីរុស្ស៊ីត្រូវបានក្រឡាប់ចាក់ ព្រោះ​ហ្វីលីពីន​ខ្លាច​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក ​តាម​ច្បាប់​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ដែល​គេ​ស្គាល់​ថា​ជា ការប្រឆាំងសត្រូវរបស់អាមេរិក តាម រយៈច្បាប់ដាក់ទណ្ឌកម្ម (Countering America’s Adversaries Through Sanctions Act)។

យោងតាមកិច្ចព្រមព្រៀងពីដើម ហ្វីលីពីនបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ រុស្ស៊ីនឹងប្រគល់ឧទ្ធម្ភាគចក្ រឱ្យហ្វីលីពីនក្នុងរយៈពេលពីរឆ្នាំ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀង រុស្ស៊ី​អាច​អំពាវនាវ​ឲ្យ​ហ្វីលីពីន​ពិចារណា​ឡើងវិញ ប៉ុន្តែនឹងមិនមានការផ្លាស់ប្តូរណាមួយឡើយ ។

ក្រៅពីការបញ្ជាទិញ ឧទ្ធម្ភាគចក្រពីប្រទេសរុស្ស៊ី នៅពេលលោក ឌូតេរតេ (Duterte) ជាប្រធានាធិបតី ឯលោក ដេលហ្វីន ជារដ្ឋមន្ត្រីការពារ ក៏បានចុះកិច្ចសន្យាទិញឧទ្ធម្ភាគចក្រ Black Hawk របស់អាមេរិក ពីក្រុមហ៊ុនផលិត ប៉ូឡូញតម្លៃ ៥៧១ លានដុល្លារផងដែរ ។

មកទល់ពេលនេះ ហ្វីលីពីនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដែលខ្លួនមិនអាចធ្វើទំនើបកម្មយោធារបស់ខ្លួនបាន ជាប្រទេសដែលមានថវិកាទាបបំផុតនៅអាស៊ី ទោះបីជាមានការប្រយុទ្ធគ្នាជាច្រើនទសវត្សរ៍ជាមួយកងកម្លាំងមូស្លីម និងកុម្មុយនិស្តក៏ដោយ ហើយក៏ត្រូវការពារព្រំដែនក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម