ទឹកជំនន់លិចសាហាវ នៅរដ្ឋខេនថាក់គី សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែសីហា ឆ្នាំ2022 ម៉ោង 6:43 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

កាលពីថ្ងៃទី ៣១ កក្កដា អាជ្ញាធរនៅរដ្ឋខេនថាក់គី (Kentucky) សហរដ្ឋអាមេរិក បានជួបគ្រោះធម្មជាតិទឹកជំនន់ខ្ពស់ ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង មកទល់នឹងពេលនេះមានមនុស្សបាត់បង់ជីវិត ២៨ នាក់ហើយ ហើយបានប្រកាសភាពអាសន្ន ។ នេះចាត់ទុកថាជាឧប្បត្តិហេតុធម្មជាតិដ៏អាក្រក់លើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋ អាមេរិក ។

រដ្ឋាភិបាលខ្នះខ្នែងជួយជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារ និងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ ក្រុមមន្ត្រីរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខដ៏ខ្លី ដោយទឹកជំនន់នេះជាគ្រោះមហន្តរាយជាតិលំដាប់ទី២ ដែលបានវាយប្រហាររដ្ឋខេនថាក់គីក្នុងរយៈពេលប្រាំពីរខែ បន្ទាប់ពីព្យុះកំបុតត្បូងជាបន្តបន្ទាប់បានបោកបក់ពាសពេញផ្នែកខ្លះនៃភាគខាងលិចសហរដ្ឋអាមេរិក និងបានសម្លាប់មនុស្សជិត 80 នាក់កាលពីខែធ្នូឆ្នាំមុន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម