តៃវ៉ាន់ជម្លៀសប្រជាជនទៅក្រោមដី និងណែនាំឲ្យបិទភ្នែក បិទត្រចៀក ពីការលាន់សំលេងផ្ទុះគ្រាប់មីស៊ីលរបស់ចិន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី02 ខែសីហា ឆ្នាំ2022 ម៉ោង 8:29 នាទី ល្ងាច

កាសែតរ៉យទ័ររាយការណ៍ថានៅថ្ងៃទី ២ សីហានេះថា តៃវ៉ាន់កំពុងត្រៀមជម្លៀសពលរដ្ឋឲ្យចូលក្រោមដី ដើម្បីគេចពីគ្រោះថ្នាក់ប្រការពីការវាយប្រហារតាមអាកាសរបស់ចិន ប្រឆាំងនឹងវត្តមានលោកស្រី ផេឡូស៊ី នៅយប់នេះម៉ោង ១០.២០ នាទី ។

ការត្រៀមនេះ ដើម្បីឲ្យប្រជាជនគេចខ្លួន នៅពេលមានមីស៊ីលរបស់ចិនបាញ់ចូលមក ប៉ុន្តែទោះយ៉ាងណា លេនដ្ឋានមានស្រាប់នៅក្រោមដី គឺរថភ្លើងក្រោមដី មជ្ឈមណ្ឌលក្រោមដី និងទីកន្លែងផ្សេងៗសរុបទាំងអស់មាន ៤.៦០០ កន្លែង ដែលអាចទទួលមនុស្សបាន ១២ លាននាក់ ។

អាជ្ញាធរបានជូនដំណឹងដល់ប្រជានតាមបណ្តាញសង្គម, Application និងផ្ទាំងប៉ាណូ សម្រាប់ប្រជាជនដឹងខ្លួនរត់រកកន្លែងសុវត្ថិភាពជិតបំផុត ។ ក្នុងករណីមានការបាញ់មីស៊ីល អាជ្ញធរបានណែនាំឲ្យបិទត្រចៀក បិទភ្នែក ដើម្បីបន្ថយការលាន់សំលេងផ្ទុះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម