សិក្ខាកាម ១០៦ រូប ពីអង្គភាពប្រឆាំងពើពុករលួយ ត្រូវបានបណ្តុះបណ្តាលជំនាញ «មន្ត្រីនគរបាលយុត្តិធម៌»​

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែសីហា ឆ្នាំ2022 ម៉ោង 7:44 នាទី ល្ងាច

ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «មន្ត្រីនគរបាលយុត្តិធម៌» ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ និងមន្ត្រី ចំនួន ១០៦ រូប និងមន្រ្តីចូលរួមសង្កេតការណ៍ចំនួន ៤១ រូប បាន ប្រព្រឹត្តទៅនៅ អ.ប.ព.  នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ ដែលរួមមានរយៈពេល ៤ ថ្ងៃ ។

ប្រសាសន៍ដ៏មានសារសំខាន់ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានអត្ថន័យយ៉ាងជ្រាលជ្រៅថា «ខ្ញុំសូមលើកទឹកចិត្តចំពោះសិក្ខាកាមទាំងអស់ ត្រូវយកពុទ្ធិនេះទៅអនុវត្តភារកិច្ចដោយភាពទទួលខុសត្រូវ និងឲ្យបានម៉ឺងម៉ាត់ ប្រកបដោយមនសិការវិជ្ជាវៈក្នុងពេលប្រតិបត្តិការភារកិច្ច» ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា «វគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើឡើងចំនួន ៥ លើកមកហើយ គឺពីឆ្នាំ ២០១១, ២០១៣, ២០១៥, ២០១៦ និងឆ្នាំ ២០១៨ ហើយបានក្លាយជានិតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌បានចំនួន ២១៤ រូប ហើយនេះជាលើកទី ១១ ដែលនឹងត្រូវបំពេញមន្ត្រីនគរបាលយុត្តិធម៌នាពេលខាងមុខបន្តទៀត» ។

វគ្គនេះមានគោលបំណងបង្កើនចំណេះដឹងបន្ថែមផ្នែកមូលដ្ឋានច្បាប់ ស្តីពី ៖

  1. ក្រមព្រហ្មទណ្ឌ
  2. ក្រមនីតិវិធីព្រហ្មទណ្ឌ
  3. បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ
  4. ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់
  5. ការប្រមូលភស្តុតាង និងនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ

គ្រូឧទ្ទេសនាមក្នុងវគ្គដ៏សំខាន់នេះមានចំនួន ១១ រូប សុទ្ធសឹងជាជាអ្នកច្បាប់ពូកែៗមកពីស្ថាប័នផ្សេងៗគ្នា ដូចជា ៖

-  ឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព.

-  ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ

-  ឯកឧត្តម យន់ ណារ៉ុង អនុប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ

-  ឯកឧត្តម អ៊ឹម ឧត្តម ឧបការី នៃ អ.ប.ព.

-  ឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព.

-  ឯកឧត្តម នួន សុធិមន្ត ឧបការី នៃ អ.ប.ព.

-  ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌

-  លោក ងួន រតនា ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ

-  លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

-  លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស នៃក្រសួងយុត្តិធម៌

-  លោក លាត ឡាយ  មន្ត្រីនៃនាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន នៃក្រសួងយុត្តិធម៌

រូបថតពីផេកអង្គភាពប្រឆាំងអំពើពុករលួយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម