៤​ថ្ងៃនៃវគ្គបណ្តុះបណ្តាល «មន្ត្រីនគរបាលយុត្តិធម៌​»​​​​ នៅអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបញ្ចប់ប្រកបដោយចំណេះផ្លែផ្កា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែសីហា ឆ្នាំ2022 ម៉ោង 9:09 នាទី ល្ងាច

សិក្ខាកាមចំនួន ១០៦​ រូប​ រួមទាំងមន្ត្រិសង្កេតការណ៍ចំនួន ៤១​រូបទៀត​ បានស្រូបយកចំណេះជំនាញ «មន្ត្រីនគរបាលយុត្តិធម៌» ដែលរួមមានគោលការណ៍ក្រមព្រហ្មទណ្ឌ​ និង នីតិវិធីក្រមព្រហ្មទណ្ឌ, ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, បច្ចេកទេស​ និងនីតិវិធីការកសាងសំណុំរឿងអំពើពុករលួយ និង​ ការប្រឆាំងការសម្អាតប្រាក់ ដែលឧទ្ទេសនាមដោយឯកឧត្តមប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចៅក្រមសាលាដំបូង​ លោក លោកស្រី មកពីក្រសួងយុត្តិធម៌​ និងអ្នកច្បាប់ជាអនុប្រធាន​ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

នៅរសៀលថ្ងៃបិទវគ្គ ៦ សីហា សិក្ខាកាមមានកិត្តិយសដ៏វិសេសវិសាល ដោយមានវត្តមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបកស្រាយរាល់សំណួរដ៏ក្បោះក្បាយជូនសិក្ខាកាម រួមទាំងផ្តល់អនុសាសន៍ និងបទពិសោធដ៏មានសារសំខាន់សម្រាប់ភារកិច្ច និងប្រតិបត្តិការរបស់អង្គភាព ដែលត្រូវបានបំពេញយ៉ាងមមាញឹកកន្លងមក ។

បន្ទាប់មក ឯកឧត្តម​ តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាគណៈអធិបតីបិទវគ្គ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគ្រូឧទ្ទេសទាំងអស់ ដែលផ្តល់នូវចំណេះដឹង បទពិសោធន៍ ជាការឆ្លុះបញ្ចាំងនូវកិច្ចសហការរវាង អង្គភាពមួយ ទៅក្រសួង ស្ថាប័ន ដើម្បីទិសដៅរួមដូចគ្នាក្នុងវិស័យច្បាប់ ក្នុងការអភិវឌ្ឍជាតិ ។

ឯកឧត្តម ក៏បានប្រគល់ប័ណ្ណសរសើរជូនគ្រូឧទ្ទេសនាមទាំង ៩ រូប និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដោយក្តីសង្ឃឹម ក្នុងការយកចំណេះដឹងទាំងអម្បាលមាណនេះ ទៅបំពេញភារកិច្ចឲ្យមានប្រសិទ្ធភាពមួយកម្រិតថែមទៀត ៕

រូបថតអង្គភាពប្រឆាំងអំពើពុករលួយ

ថតដោយ និស្ស័យ​, សុវណ្ណារ៉ា, ជឹម ឌឿ និង សុភ័ក្ត្រ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម